ព័ត៌មានជាតិ
តើមានការសិក្សាភាសាខ្មែរ នៅប្រទេសវៀតណាមឬទេ?
បណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នៅប្រទេសវៀតណាម មានការសិក្សាភាសាខ្មែរដែរ។ ការលើកឡើងនេះ ធ្វើនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ នាទីស្តីការក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការបង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលក្នុងនោះ មានដេប៉ាតឺម៉ង់សិក្សាវៀតណាមផងដែរ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការបង្រៀនភាសាខ្មែរនៅវៀតណាម មាននៅវៀតណាមមានសាកលវិទ្យាល័យនៅភាគខាងត្បូង នៃប្រទេសវៀតណាម ហើយនៅតាមខេត្តមួយចំនួននៅប្រទេសវៀតណាម ក៏មានកន្លែង ឬមជ្ឈមណ្ឌលខ្លះ បើកបង្រៀនភាសាខ្មែរដែរ ដោយសារមានពលរដ្ឋដើមកំណើតខ្មែររស់នៅតំបន់នោះ ដែលពួកគាត់នៅតែរក្សាប្រពៃណី ទំនៀមទម្លាប់ និងភាសាខ្មែរដដែល។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា ការបើកថ្នាក់ភាសាវៀតណាមនេះ មិនមែនដោយសារសំណើ ឬសំណូមពរខាងណា ឬភាគីវៀតណាមមិនអាចបង្គាប់បញ្ជាកម្ពុជាឱ្យធ្វើអ្វីមួយទេ ដោយសារតម្រូវការរបស់កម្ពុជា ក្នុងនាមជាប្រទេសអាស៊ាន ការផ្លាស់ប្ដូរការសិក្សា និងមានកំណើនអ្នកវិនិយោគវៀតណាមធ្វើវិនិយោគច្រើននៅកម្ពុជា។
លោកបញ្ជាក់ថា ការសិក្សានេះ មិនតម្រូវឱ្យសិស្សនិស្សិតកម្ពុជាចូលរៀនទេ ហើយសូមកុំយល់ច្រឡំថាមានការបញ្ចូលភាសាវៀតណាមទៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺអ្នកសិក្សាត្រូវប្រឡងជ្រើសរើស និងបង់ថ្លៃ សម្រាប់និស្សិតកម្ពុជាត្រូវទៅសិក្សានៅប្រទេសវៀតណាម ឬអ្នកចង់ធ្វើជាអ្នកបកប្រែភាសាវៀតណាម និងធ្វើការជាមួយក្រុមហ៊ុនវៀតណាម នៅតំបន់សេដ្ឋកិច្ចពិសេសជាដើម។
គួរបញ្ជាក់ថា បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺមានកម្មវិធីបរិញ្ញាបត្រភាសាបរទេស ដូចជា បរិញ្ញាបត្រភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងថៃ។ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បង្កើតវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (វ.ស.ន.ប) មានដេប៉ាតឺម៉ង់ ចំនួន ៤ រួមមាន ទី១ ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ ដែលមានមុខជំនាញទំនាក់ទំនងអន្តរជាតិ និងមុខជំនាញកិច្ចការអន្តរជាតិ, ទី២ ដេប៉ាតឺម៉ង់សេដ្ឋកិច្ចអន្តរជាតិ ដែលមានមុខជំនាញសេដ្ឋកិច្ចអន្តរជាតិ មុខជំនាញសេដ្ឋកិច្ចឌីជីថល មុខជំនាញសេដ្ឋកិច្ចគ្រប់គ្រង មុខជំនាញសេដ្ឋកិច្ចវិភាគនិងគ្រប់គ្រងហានិភ័យ និងមុខជំនាញសេដ្ឋកិច្ចនយោបាយអន្តរជាតិ។ ទី៣ ដេប៉ាតឺម៉ង់ គឺដេប៉ាតឺម៉ង់វិទ្យាសាស្ត្រនយោបាយ និងគោលនយោបាយសាធារណៈ ដែលមានមុខជំនាញវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលសាធារណៈ និងមុខជំនាញគោលនយោបាយសាធារណៈ។ ទី៤ ដេប៉ាតឺម៉ង់ គឺសិក្សាវៀតណាម ដែលមានមុខជំនាញសិក្សាវៀតណាម មុខជំនាញការបកប្រែភាសាវៀតណាម និងមុខជំនាញភាសាវៀតណាមសម្រាប់ទំនាក់ទំនងធុរកិច្ច។ ក្រៅពីនេះ ក្នុងវិទ្យាស្ថាននេះ ក៏មានបង្កើតមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍, មជ្ឈមណ្ឌលខេមរសិក្សា និងមជ្ឈមណ្ឌលកម្ពុជា សម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ ផងដែរ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


