ព័ត៌មានជាតិ
ភ្ញៀវទេសចរបន្តធ្លាក់ចុះជិត ៥ភាគរយ នៅចុងសប្តាហ៍ ថ្ងៃទី២០-២១ សីហា

ក្រសួងទេសចរណ៍ បានបង្ហាញតួលេខភ្ញៀវទេសចរ ដែលចេញកម្សាន្តថ្ងៃចុងសប្តាហ៍ មានការធ្លាក់ចុះ ៤.៧៣% ធៀបនឹងសប្តាហ៍កន្លងមក។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ នៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួន ២២២,៨៥៣នាក់ ក្នុងនោះភ្ញៀវជាតិ ២០០,៦៤៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២២,២០៨នាក់។
រដ្ឋមន្រ្តីក្រសួងទេសចរបញ្ជាក់ថា បញ្ហាអាកាសធាតុ និងលទ្ធភាពនៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើឲ្យចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

ចំពោះខេត្តគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរចំនួន ៣៣,៩៦៨នាក់ នៅថ្ងៃចុងសប្តាហ៍កន្លងទៅ ខណៈខេត្តព្រះសីហនុ ទទួលបានៅហះៀវទេសចរ ៣១,៨១៥នាក់ ខេត្តកំពត ២៨,០៤០នាក់ ខេត្តបាត់ដំបង ២០,៧៩០នាក់ និងរាជធានីភ្នំពេញ ១៩,៧៩៩នាក់។
បច្ចុប្បន្ន ក្រសួងទេសចរណ៍ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បាននិងកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំរុញការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៊ីនធើណែត ១០០បង្គោល នៅតាមគោលដៅទេសចរណ៍អាទិភាព ពិសេសតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលនៅដាច់ស្រយាល៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


