ព័ត៌មានជាតិ
លោកគ្រូ-អ្នកគ្រូ នៃសាលាបឋមសិក្សាច្រេស ស្រុកទ្រាំង ខេត្តតាកែវ ស្នើសុំដកនាយកសាលា និងលេខាសាលា
លោកគ្រូ-អ្នកគ្រូ ៨នាក់ នៃសាលាបឋមសិក្សាច្រេស ស្ថិតនៅភូមិព្រៃវែង ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ បានដាក់លិខិតស្នើសុំទៅប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ ដកលោកនាយកសាលា និងលេខាសាលាផងដែរ។

ខ្លឹមសារលិខិតស្នើសុំ ដែលកម្ពុជាថ្មីទទួលបានបញ្ហាញថា ទី១. ស្នើសុំដកលោកនាយក ជី វី ចេញពីសាលាបឋមសិក្សា ច្រេស និងទី២. ស្នើសុំដកលេខាសាលា គឺអ្នកគ្រូ អ៊ីង ថាវី ចេញពីសាលាបឋមសិក្សាច្រេសផងដែរ។ ក្នុងលិខិតដាក់ជូនប្រធានមន្ទីរមន្ទីរអប់រំនោះ បានបញ្ជាក់ថា៖

១. តាំងពីឡើងជានាយកសាលា មិនមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុសាលា។
២. ធ្វើការអាងតែអំណាចអួតអាង។
៣. ថវិកាចាយគ្មានតម្លាភាព។
៤. លោកនាយកសាលាគ្មានចក្ខុវិស័យ។
៥. លោកនាយកគ្មានគុណសម្បត្តិ។
៦. សម្ភារៈបង្រៀនស្ទើរតែគ្មានគ្រប់ថ្នាក់(បាត់បង់លុយBP)។
៧. ចំណែកសម្ភារៈសាលាធ្វើដូចជារបស់ឯកជន។
៨. ខ្វះការលើកទឹកចិត្តជាមួយគ្រូបង្រៀន។
៩. សម្លៀកបំពាក់មិនសមរម្យ សមជាតារាចម្រៀងច្រើនជាង។
១០. គ្មានក្រមសីលធម៌វិជ្ជាជីវ:ជាគ្រូបង្រៀន។
១១. ខ្វះការទំនាក់ទំនងជាមួយអង្គភាពផ្សេងៗ។
១២. លោកនាយកផ្លែផ្កាពាក្យសម្ដីដាក់គ្រូៗដ៏ទៃថា ទន្សាយដេក ដាស់ទន្សាយឲ្យដើរ។
១៣. លោកនាយកប្រព្រឹត្តអំពើអបាយមុខ។
១៤. ទង្វើ និងសកម្មភាពរបស់លោកនាយកសាលា និងលេខាមិនសមរម្យ ធ្វើឲ្យបុគ្គលិកមិនចង់ចូលទីចាត់ការ។
១៥. លោកនាយក និងលេខា បង្ករឿងអាស្រូវនៅក្នុងសាលារៀន។
១៦. ពេលប្រជុំបច្ចេកទេស អាហារសម្រន់វេចខ្ចប់ចែកដូចអ្នកសុំទាន។
១៧. លោកនាយកមិនគោរពពេលវេលា។
១៨. លេខាចុះអធិការកិច្ចមានសិទ្ធិស្ដីបន្ទោសគ្រូៗ។
១៩. ពេលប្រជុំប្រចាំខែលេខានិយាយច្រើនជាងនាយក។
២០. លេខាយកឈ្មោះអង្គភាព ទៅប្រើដើម្បីប្រមូលលុយគ្រូកិច្ចសន្យា ហើយប្រាប់ថា នឹងបានចូលក្របខ័ណ្ឌពេញសិទ្ធ។
២១. លេខានិយាយប្រើពាក្យស្លោកថា ចង្កិះមួយបាច់ កុំចង់កាច់ចង្កឹះមួយ។
២២. លេខាមកពុំទាន់ម៉ោងធ្វើការ លោកនាយកនិយាយថា កុំមើលបំណាំគាត់ព្រោះលេខា គ្មានសិស្សគ្រប់គ្រង។
២៣. លេខាស្លៀកពាក់មិនសមរម្យ។
២៤. មានរឿងក្នុងអង្គភាពមិនសម្របសម្រួល តែបែរជាហៅលោកនាយក ក្នុងកម្រងមកស្ដាប់ការស្ដីបន្ទោសទៅវិញ។

ចំណុចទាំងអស់លើនេះហើយ ទើបលោកគ្រូ-អ្នកគ្រូ បានដាក់ស្នើសុំលោកប្រធានមន្ទីរអប់រំ ជួយរកដំណោះស្រាយ។
លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២នេះ បានឲ្យដឹងថា ក្រុមការងាររបស់លោក នឹងចុះទៅសិក្សារកដំណោះស្រាយទាក់ទងនឹងករណីខាងលើនេះ។ ដោយឡែកអ្នកស្រីឈ្មោះ អ៊ី ថាវី ដែលជាលេខាសាលា លោកប្រធានមន្ទីរអប់រំបានចេញលិខិតស្តីបន្ទោសរួចហើយ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២ ដែលមានប្រសិទ្ធិភាពរយៈពេល ២ឆ្នាំ ពាក់ព័ន្ធនឹងការងារមិនប្រក្រតីមួយចំនួន ក្នុងតួនាទីរបស់ខ្លួន៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


