ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃ នៃការដាក់បិណ្ឌ អាជីវករលក់នំអន្សមខ្មែរមួយកន្លែង រកចំណូលបាន ១ពាន់ដុល្លារ
ត្រឹមរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌខ្មែរ ហាងនំខ្មែរចែធា ដែលមានលក់នំអន្សម និងនំខ្មែរ ច្រើនប្រភេទអាចរកចំណូលបានរហូតដល់ ១,០០០ដុល្លារឯណោះ។ ការវេចនំអន្សម និងនំខ្មែរលក់នេះ គឺធ្វើបែបជាអាជីវកម្មលក្ខណៈគ្រួសារ និងផ្តោតសំខាន់លក់តែពេលមានបុណ្យជាតិធំៗ និងទទួលកម្មុងតាមកម្មវិធីមួយចំនួនប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីម្ចាស់ហាងនំខ្មែរចែធា។

ម្ចាស់ហាងនំខ្មេរចែធា នៅរាជធានីភ្នំពេញ គឺលោក អ៊ុយ សុភាប្រាជ្ញា បានផ្តល់កិច្ចសម្ភាសន៍មកកាន់ “កម្ពុជាថ្មី” ថា រយៈពេល៣ថ្ងៃនៃការកាន់បិណ្ឌនេះ ហាងរបស់លោកលក់នំ បានចន្លោះពី ២០០ ទៅ ៥០០នំ បើគិតជាទឹកប្រាក់ចំនួន ១,០០០ដុល្លារ។ ជាមួយគ្នានោះ អតិថិជនដែលនិយមជាវនំរបស់លោក ភាគច្រើនជាអ្នករស់នៅទីក្រុងភ្នំពេញ។

លោក សុភាប្រាជ្ញា បានបន្ថែមថា ហាងរបស់លោកបើកបម្រើការរយៈពេល១ឆ្នាំមកហើយ ដែលជាអាជីវកម្មលក្ខណៈគ្រួសារ។ ចំពោះនំដែលមានក្នុងហាងរបស់លោកមានដូចជា នំអន្សមជ្រូកស្លឹកតយ តម្លៃុះ២៥,០០០៛ នំអន្សមជ្រូកស្នូលពងទា តម្លៃ២០,០០០៛ នំអន្សមជ្រូកខ្នាតតូច តម្លៃ១០,០០០៛ នំអន្សមចេក តម្លៃ៣,០០០៛ នំបត់ និងនំគម តម្លៃ៦០០៛ ចំណែកនំអន្សមតូចៗដែលមាន៣រសជាតិ តម្លៃ១៥,០០៛។ ចំពោះនំដែលប្រជាជនតែងនិយមទិញ គឺប្រភេទនំអន្សមស្នូលពងទាជាមួយស្លឹកតយ។

ចំពោះការវេចនំសម្រាប់ដាក់លក់នៅលើទីផ្សារវិញ គឺហាងរបស់លោកមិនបានជួលបុគ្គលិកឡើយ ពោលគឺ ធ្វើការវេចនំអន្សមដោយសមាជិកគ្រួសាររបស់លោកផ្ទាល់ ដោយឳពុកម្តាយ និងសមាជិកក្នុងគ្រួសារលោក ដែលមានបទពិសោធជាង១០ឆ្នាំមកហើយ។ ម្ចាស់ហាងនំចែធារូបនេះ បានបញ្ជាក់ថា កាលពីដើមឡើយ ម្តាយមីងរបស់លោកជាអ្នកធ្វើនំ និងលក់នំអន្សមនៅខេ្តតត្បូងឃ្មុំ រយៈពេល១០ឆ្នាំមកហើយ។ បន្ទាប់មក ទើបរូបលោកបង្កើតអាជីវកម្មថ្មីមួយនៅរាជធានីភ្នំពេញនេះ។
គួររំលឹកថា បច្ចុប្បន្ននេះ ហាក់មានការអន់ថយនៃការវេចនំអន្សមតាមផ្ទះនីមួយៗ ជាពិសេស គឺនៅក្នុងទីក្រុងភ្នំពេញតែម្តង។ មិនតែប៉ុណ្ណោះ នៅបណ្តាខេត្តមួយចំនួន ក៏មានប្រជាជនភាគច្រើននិយមទិញនំអន្សមពីទីផ្សារសម្រាប់យកទៅធ្វើបុណ្យ ឬទទួលក្នុងកម្មវិធីផ្សេងៗជាងវេចដោយខ្លួនឯង៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


