ព័ត៌មានជាតិ
លោក អ៊ឹម ឈុនលឹម៖ នយោបាយឈ្នះ-ឈ្នះ គឺជាមហាសមិទ្ធផលប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃការបង្រួបបង្រួមជាស្ថាពរ នូវដែនដីសុវណ្ណភូមិនៃកម្ពុជា
ការលើកឡើងរបស់លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើ ឡើងនៅក្នុងទិវារំលឹកខួប២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) ដែលកម្ពុជាបានរកឃើញនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិទាំងស្រុង ក្រោយរងការបែកបាក់គ្នាយ៉ាងតិច៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។

លោក អ៊ឹម ឈុនលឹម លើកឡើងថា ទិវារំលឹកខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការរំលត់ភ្លើងសង្គ្រាម និងធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិ ភាពពេញលេញបរិបូណ៌ បង្កើតបាននូវឳកាសពេជ្រ ក្នុងការអភិវឌ្ឍន៍ជាតិ មាតុភូមិឲ្យរីកចម្រើនរុង រឿងសម្បូរសប្បាយដូចសព្វថ្ងៃនេះ។ លោកថា “នយោបាយឈ្នះ-ឈ្នះ គឺជាមហាសមិទ្ធផលប្រវត្តិ សាស្ត្រ និងជានិមិត្តរូបនៃការបង្រួបបង្រួមជាស្ថាពរ នូវដែនដីសុវណ្ណភូមិនៃកម្ពុជា ដែលធ្លាប់បានឆ្លង កាត់ទុក្ខសោក វិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយមហាសោកស្តាយ អស់ជាច្រើនសតវត្ស ប្រែ ក្លាយមកជាការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាព ទឹកដី វឌ្ឍនភាព និងវិបុល ភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅក្នុងសម័យតេជោសន្តិភាព”។

បើតាមលោក អ៊ឹម ឈុនលឹម “នយោបាយ ឈ្នះ-ឈ្នះ គឺជានយោបាយប្រាកដនិយម ប្រកបដោយការជឿជាក់ ដែលបាននាំមកនូវសន្តិភាពមួយពេញលេញ ប្រកបដោយចីរភាព ហើយសន្តិភាពនេះពិតជានឹងគង់វង្សឋិតថេរយូរអង្វែងទៅមុខទៀត ជាមួយនឹងការជឿជាក់ របស់សង្គមជាតិទាំងមូល ក្នុងការចូលរួមថែរក្សាការពារសន្តិភាពដ៏ថ្លៃថ្លានេះ ក៏ដូចជាចូលរួមក្នុងគ្រប់ចលនាជាតិធំៗឯទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាទីគោរពស្រឡាញ់ នៃប្រជាជាតិខ្មែរ”។

ជាមួយគ្នានោះ ក្នុងនាមសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមន្ត្រីរាជការ នៃអគ្គលេខា ធិការដ្ឋាននៃក្រុម ប្រឹក្សាធម្មនុញ្ញ លោកអ៊ឹម ឈុនលឹម បានប្រកាសចងចាំជានិច្ចនូវទិវាជាប្រវត្តិ សាស្ត្រនេះ និងរក្សាទុកក្នុងក្រអៅបេះដូងនូវគំរូវីរភាពស្នេហាជាតិ ដ៏អង់អាចក្លាហានបំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងជឿជាក់ចំពោះ ការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកភាពរុង រឿងជានិច្ចនិរន្តរ៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕
អត្ថបទ ៖ កោះកែវ





-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


