ព័ត៌មានជាតិ
ក្រសួង កំណត់ពេលជាក់លាក់ ក្នុងដំណើរការបើកសាលារៀនដំណាក់កាលទី៣
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រសួង នឹងបើកដំណើរការសាលារៀនឡើងវិញ ដំណាក់កាលទី៣ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

លោករដ្ឋមន្ត្រី បានលើកឡើងបែបនេះនៅក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងអប់រំ ចុះពិនិត្យមើលស្ថានភាពអនុវិទ្យាល័យ និងបឋមសិក្សាអង្គស្នួល នៅស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។
លោករដ្ឋមន្ត្រី បានបន្តថា ការចុះពិនិត្យមើលស្ថានភាពសាលាបន្តលិចទឹកនេះ គឺដើម្បីរកវិធានការជួយដោះស្រាយសាលាទាំងនោះឲ្យទាន់ពេលវេលា។ ក្នុងនោះ សម្រាប់ការបើកដំណើរការសាលារៀនឡើងវិញ ដំណាក់កាលទី៣ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ និងដើម្បីត្រៀមបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២០,២០២១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតមកដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យប៉ះពាល់ដល់សាលារៀនចំនួន៩៥១កន្លែង។

ក្នុងនោះ លិចសាលាច្រើនជាងគេនៅខេត្តបាត់ដំបង៣៦៣កន្លែង បន្ទាយមានជ័យ២៧២កន្លែង កណ្តាល៨៧កន្លែង និងពោធិ៍សាត់៦២កន្លែង៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


