ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបងត្រៀមកម្លាំងការពារសុវត្ថិភាពជូនពលរដ្ឋក្នុងឱកាសបុណ្យអុំទូកខាងមុខ
កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងបរិវេណសាលាខេត្តបាត់ដំបង បានបើកកិច្ចប្រជុំដើម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូកចំនួន២ថ្ងៃ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នាពេលដ៏ខ្លីខាងមុខនេះ ។

កិច្ចប្រជុំនេះ គឺបានចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រធានអង្គភាពនានា ក្រោមអធិបតីភាពឯកឧត្ត សុខ លូ អភិបាលនៃគណអភិបាលខេត្តបាត់ដំបង ក្នុងគោលបំណងពង្រឹងកម្លាំងដើម្បីត្រៀមលក្ខណ:ការពារអោយបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំង៣ស្ថាប័ន ធ្វើយ៉ាងណារក្សាសន្តិសុខអោយបានជូនបងប្អូនប្រជាពលរដ្ឋនាឱកាសបុណ្យភ្ជុំបិណ្ឌ និងការរៀបចំពិធីបុណ្យអុំទូកនៅក្នុងខេត្តអោយបានអធិកអធ័ម ស្របពេលដែលវេទិការដ៏ស្រស់ស្អាតជិតរួចរាល់ជាស្ថាពរផង ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


