ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល នឹងបើកកិច្ចប្រជុំចុងក្រោយ ដើម្បីសម្រេចប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៣ នៅថ្ងៃស្អែក
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំជាលើកចុងក្រោយ នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ស្អែកនេះ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ជូនកម្មករ-និយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៣។
តាមគម្រោងកិច្ចប្រជុំជាលើកចុងក្រោយនេះ នឹងចាប់ផ្តើមវេលាម៉ោង ៨ និង ៣០នាទីព្រឹក នៅសាល B ទីស្តីការក្រសួងការងារក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

បើតាមលោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ធ្លាប់បានឲ្យដឹងថា តាមរយៈកិច្ចប្រជុំ ៤លើកកន្លងមកនេះ ត្រីភាគីបានដាក់តួលេខចុងក្រោយមួយ សម្រាប់ដាក់ចូលក្នុងរបាយការណ៍។ ក្នុងនោះភាគីតំណាងនិយោជក បានដំឡើងពី ១៩៦ ទៅ ១៩៧ដុល្លារ។ ដោយឡែក ភាគីសហជីពមានចំនួន ៣តួលេខផ្សេងគ្នា។ ក្នុងនោះតួលេខ ២០៦ដុល្លារ មានចំនួន ៨សំឡេង, តួលេខ ២១០ដុល្លារ មាន ៣សំឡេង និងតួលេខ ២១៣ដុល្លារ ចំនួន ១១សំឡេង។ចំណែកឯភាគីរដ្ឋាភិបាល បានកំណត់តួលេខ ១៩៨ដុល្លារ។

លើសពីនេះ ខាងភាគីនិយោជកបានដាក់សំណើចំនួន ៣ និងភាគីតំណាងកម្មករ-និយោជិត ដាក់សំណើចំនួន ៨ ទៅរាជរដ្ឋាភិបាលដោះស្រាយ សម្រាប់កិច្ចប្រជុំលើកចុងក្រោយ នៅថ្ងៃទី ២១ xEកញ្ញា។
សូមជម្រាបថា សម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករ-និយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២២ទទួលបាន ១៩៤ដុល្លារក្នុង ១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


