ព័ត៌មានជាតិ
ការដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្ម សម្រាប់ឆ្នាំ២០២១ បានធ្វើឡើងតែពិបាករកអ្នកចូលរួម
ដំណើរការនីតិវិធីនៃការដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្ម សម្រាប់ឆ្នាំ២០២១ បានធ្វើឡើងជាប្រក្រតីដូចរាល់ឆ្នាំ តែពិបាករកអ្នកចូលរួមដេញថ្លៃលើភាស៊ីផ្សាររបស់រដ្ឋ ព្រោះចំនួនទឹកប្រាក់មានតិចតួច នេះបើយោងកិច្ចប្រជុំដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្មសម្រាប់ឆ្នាំ២០២១ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចប្រជុំនេះផងដែរ ក្រោមការដឹកនាំពី លោក បឹង គឹមសឹង្ហ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្មខេត្ត លោក ខេង សួ តំណាងក្រសួងហិរញ្ញវត្ថុ លោក យុត ស្វីនី ប្រធានរតនាគារខេត្តមន្ត្រីមកពីទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្តអភិបាលរងស្រុក ក្រុង និងអាជីវករដេញថ្លៃ។ លោក បឹង គឹមសឹង្ហ បានឲ្យដឹងថា ការដែលមន្ទីរនៅតែដាក់ឲ្យដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្មសម្រាប់ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ ពិសេសលើផ្សារនិងទីតាំងអាជីវកម្មនៅសេសសល់ខ្លះនោះ គឺដើម្បីកុំឲ្យបាត់មូលដ្ឋានអាជីវកម្ម ដែលគ្រប់គ្រង់ផ្ទាល់ដោយរដ្ឋ ជាងនេះទៅទៀត គឺដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព សម្អាតបរិស្ថាន អនាម័យផ្សារទាំងនោះ កុំឲ្យខូចមុខមាត់ស្រុកក្រុងផងដែរ។ លោកបានបញ្ជាក់ថា មូលដ្ឋានអាជីវកម្ម ដែលជារបស់រដ្ឋនិងគ្រប់គ្រងការប្រមូលភាស៊ីដោយរដ្ឋនោះ នៅមានសេសសល់តិចតួច ហើយទំហំទឹកប្រាក់ក៏តិចតួចដែរ ប៉ុន្តែពិបាករកអ្នកចូលរួមដេញថ្លៃណាស់ មូលដ្ឋានអាជីវកម្មសេសសល់ មានដូចជា ផ្សារនៅស្រុកភ្នំស្រុក ស្រុកស្វាយចេក ស្រុកថ្មពួក សួនកុមារនិងផ្សារចម្ការគក្រុងសិរីសោភ័ណជាដើម ក្រៅពីរាប់សិបកន្លែង ត្រូវបានប្រគល់ឲ្យឯកជនវិនិយោគនោះ។



ក្នុងចំណោមផ្សារទាំងនោះ មិនមានអ្នកចូលរួមដេញថ្លៃប្រមូលភាស៊ីឡើយលើកលែងផ្សារចម្ការគ មានអាជីវករម្នាក់បានដេញថ្លៃ។ លោកអ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មការដេញថ្លៃភាស៊ីគ្រប់ប្រភេទអាជីវកម្ម ខេត្តបានណែនាំឲ្យមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តត្រូវពន្យារការដេញថ្លៃលើកទី២ គឺទុករយៈពេល១សប្តាហ៍ទៀតសិន គឺត្រូវចេញលិខិតជូនដំណឹងដាក់ឲ្យដេញថ្លៃប្រមូលភាស៊ីផ្សារចម្ការគ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ទៅដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ហើយគណៈកម្មការនឹងបើកកញ្ចប់ដេញថ្លៃនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ខែមករា ឆ្នាំ២០២១ ខាងមុខ ពោលគឺឋិតិវិធីនេះ ស្របតាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថនិងសេចក្តីជូនដំណឹងស្តីពីការដាក់ឲ្យដេញថ្លៃរបស់រដ្ឋបាលខេត្ត៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ពលរដ្ឋនៅខណ្ឌឬស្សីកែវសូមឲ្យអាជ្ញាធរ ជួយលុបបំបាត់គ្រឿងញៀន ក្មេងទំនើង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


