ព័ត៌មានជាតិ
មកស្គាល់ច្រកចេញ-ចូល ទាំង៨ របស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
ក្រសួងសាធារណការ និងដឹកជញ្ជូន បង្ហាញទីតាំងច្រកចេញ-ចូល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ចំនួន ៨ ស្ថានីយ នៅលើផេកផ្លូវការរបស់ក្រសួង ដើម្បីអាចឱ្យអ្នកដែលនឹងធ្វើដំណើរលើផ្លូវល្បឿនលឿន នាពេលខាងមុខនេះ បានយល់ដឹងបន្ថែម។
ច្រកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ទាំង ៨ ស្ថានីយ ដែលអាចធ្វើដំណើរចេញ-ចូលបាននោះ មានទីតាំងនៅភ្នំពេញ កំពង់ស្ពឺប៉ែកខាងកើត និងខាងលិច ត្រែងត្រយឹង កំពង់សិលា ស្រែអំបិល ស្ទឹងហាវ និងព្រះសីហនុ។

ច្រកទី១ ស្ថានីយភ្នំពេញ ផ្លូវកប់ស្រូវ (គីឡូម៉ែត្រលេខ ៣)
ច្រកទី២ ស្ថានីយកំពង់ស្ពឺខាងកើត (គីឡូម៉ែត្រលេខ ២៦)
ច្រកទី៣ ស្ថានីយកំពង់ស្ពឺខាងលិច (គីឡូម៉ែត្រលេខ ៤៣)
ច្រកទី៤ ស្ថានីយត្រែងត្រយឹង (គីឡូម៉ែត្រលេខ ៧៦)
ច្រកទី៥ ស្ថានីយកំពង់សិលា (គីឡូម៉ែត្រលេខ ១១៤)
ច្រកទី៦ ស្ថានីយស្រែអំបិល (គីឡូម៉ែត្រលេខ ១៣៥)
ច្រកទី៧ ស្ថានីយស្ទឹងហាវ (គីឡូម៉ែត្រលេខ ១៧២)
ច្រកទី៨ ស្ថានីយក្រុងព្រះសីហនុ (គីឡូម៉ែត្រលេខ ១៨២)
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនេះ នឹងដាក់ឱ្យបើកបរសាកល្បងដោយឥតគិតថ្លៃ រយៈពេល១ខែពេញ ពោលគឺចាប់ពីថ្ងៃទី១ ដើមខែតុលា ដល់ថ្ងៃទី៣១ ខែតុលា មុននឹងដំណើរជាផ្លូវការនៅខែបន្ទាប់។

ផ្លូវនេះ នឹងក្លាយជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតរបស់កម្ពុជា ដែលធ្វើឱ្យចំណេញពេលវេលាធ្វើដំណើរ ដោយប្រើពេលប្រមាណជា ២ម៉ោងប៉ុណ្ណោះ ថែមទាំងកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ។

គួររំលឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មួយខ្សែនេះ ជាផ្លូវល្បឿនលឿនដំបូងបង្អប់របស់កម្ពុជា ដែលមានប្រវែង ១៨៧,០៥គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ជាង ២០០០លានដុល្លារ ជាការវិនិយោគស្ថាបនាឡើងដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនចិន CRBC៕
អត្ថបទ៖ សុធាវី

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


