ព័ត៌មានជាតិ
សល់ពីរថ្ងៃទៀត ដល់ថ្ងៃប្រារព្ធពិធីប្រណាំងទូកង នៅខេត្តកំពង់ចាម
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំប្រារព្ធពិធីប្រណាំងទូក ង បណ្តែតប្រទីប បាញ់កាំជ្រួច និងការដាក់តាំងពិព័រណ៍ស្តីពី “ភូមិមួយផលិតផលមួយ” ព្រមទាំងមានការប្រគំតន្ត្រីខ្នាតធំ ដើម្បីចូលរួមអបអរពិធីបុណ្យចេញព្រះវស្សា ឬក៏ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខ នៅក្នុងក្រុងកំពង់ចាម។

លោក អ៊ុន ចាន់ដា មានប្រសាសន៍ថា ពិធីនេះដែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅដងទន្លេមេគង្គ ក្រុងកំពង់ចាម។ ការរៀបចំពិធីខាងលើនេះ ដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងក្រៅខេត្ត បានមកទស្សនាលេងកម្សាន្ត ។ ក្រៅពីនោះក៏មានការរៀបចំកម្មវិធីប្រគុំតន្រ្តីសប្បាយៗជាច្រើនប្រភេទទៀត ដើម្បីបង្កើនភាពសប្បាយ ជូនដល់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តផងដែរ ។

នាឱកាសនោះ លោកអភិបាលខេត្ត បានស្នើដល់គណៈកម្មការរៀបចំពិធីប្រណាំងទូកខេត្ត ធ្វើការបូកសរុប ចំនួនទូក ង ទាំងអស់ ដែលមានក្នុងខេត្តដើម្បីបានដឹងអំពីចំនួនទូក ង សម្រាប់ធ្វើការបែង ចែកនិងរៀបចំការប្រណាំង ក្នុងពេលសមស្របដែលអាចធ្វើទៅបានអាចរៀបចំប្រណាំង ។ ត្រូវពង្រឹងការវឹកហាត់ដល់កីឡាករ ត្រូវធានាថា កីឡាករ កីឡាការិនីអុំទូកមានគ្រប់ចំនួនមិនអវត្តមាន គោរពបាននូវវិន័យបទបញ្ជាផ្ទៃក្នុង ក្នុងការប្រកួត មានសេចក្តីថ្លៃថ្នូរ ទូកត្រូវតុបតែងឱ្យមានសោភ័ណ្ឌភាព ហើយកីឡាករ កីឡាការិនីក៏ត្រូវមានឯកសណ្ឋានសមរម្យ ផងដែរ ។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញ និងលើទឹកចិត្តដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមសំអាតអនាម័យបរិស្ថាន និងការតុបតែងលម្អឱ្យមានសោភ័ណភាពស្រស់បំព្រង ដើម្បីធ្វើយ៉ាងណាបង្កើតបរិយាកាស ឱ្យមានភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋយើង។
សូមជម្រាបផងដែរថា បើយោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការបានបញ្ជាក់ថា ក្នុងពិធីនេះ មានទូកចូលរួមប្រណាំងសរុប ចំនួន ៤៥ទូក ៕ អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


