Connect with us

ព័ត៌មានជាតិ

យុវតីដែលលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ២ថ្ងៃមុន ប្រទះឃើញសពហើយ

បានផុស

នៅ

ភ្នំពេញ ៖  ប្រជាពលរដ្ឋបានប្រទះឃើញសពយុវតីម្នាក់ ដែលបានលោតទឹកលើស្ពានជ្រោយចង្វារកាលពី២ថ្ងៃមុន​ហើយនៅព្រឹកថ្ងៃទី៨ខែតុលា  ឆ្នាំ២០២២នេះ នៅត្រើយខាងកើតស្ថិតក្នុងសង្កាត់ជ្រោយចង្វារ  ខណ្ឌជ្រោយចង្វារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះមានឈ្មោះ ចេង  ស្រីណេត  អាយុ១៥ឆ្នាំ  រស់ភូមិអូខ្យង់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦  ខែតុលា  ឆ្នាំ២០២២  មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីយុវតីជន​រងគ្រោះបា​នមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារចុះ​ទៅក្រោមលិចទៅបាត់បន្សល់ទុកការបូបស្ពាយ១  ស្បែកជើងមួយគូរ  តុក្កតាខ្លាឃ្មុំមួយ  ទូរសព្ទមួយគ្រឿង  រួមទាំងឯកសារមួយចំនួនទៀត  ។

រហូតមកដល់ព្រឹកថ្ងៃទី៨  ខែតុលា  ឆ្នាំ២០២២នេះ ប្រជាពរដ្ឋអ្នកនេសាទក៏ប្រទះឃើញសពជនរងគ្រោះអណ្តែតឡើង នៅត្រើយខាងកើតជិតស្ពានជ្រោយចង្វារតែម្តង។

ក្រោយមកក៏បានរាយការណ៍ទៅសមត្ថកិច្ច និងទាក់ទងទៅសាច់ញាតិដើម្បីមកទទួលយកសព​ទៅធ្វើបុណ្យតាម​ប្រពៃណី៕ ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម