Connect with us

ព័ត៌មានជាតិ

អំណោយ​សម្តេច​ហ៊ុនសែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​៦៣០​គ្រួសារ​ពេល​វិល​ទៅ​លំនៅឋាន​វិញ​

បានផុស

នៅ

បន្ទាយមានជ័យ ៖ អំណោយ​របស់​សម្តេច តេ​ជោ​ហ៊ុនសែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​យកទៅ ចែកជូន​ដល់​ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ មក​ស្នាក់នៅ​ទីទួល​សុវត្ថិភាព​ចំនួន​៦៣០​គ្រួសារ ពេល​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ មកពី​៥​សង្កាត់ ក្នុង​នោះ មាន​សង្កាត់​ទឹកថ្លា សង្កាត់​អូរ​អំបិល សង្កាត់​ភ្នៀ​ត សង្កាត់​កំពង់ស្វាយ សង្កាត់​កោះ​ពង​សត្វ ក្នុង​១​គ្រួសារ​ទទួលបាន ឃី​ត​១​កញ្ចប់ ក្នុង​ឃី​ត​មាន ១​អង្ករ​២០​គីឡូក្រាម ២​មី​១​កេះ ៣​ត្រីខ ១​យួ ៤​ទឹកស៊ីអ៊ីវ ១​យួ ៥​ទឹកត្រី​១​យួ ពិធី​ធ្វើ​ការចែក​នោះ​នៅក្នុង​សាលាបឋមសិក្bសា​គោ​រដ្ឋា​ន ស្ថិតក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅ​ល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​របស់​សម្តេច​យកមកចែក​ពលរដ្ឋ​លិច​ទឹក​មក​រស់នៅ​ទីទួល​សុវត្ថិភាព​នេះ តាមរយៈ លោក​ខេង ​ស៊ុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អ៊ុំ​ រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ លោក​បឹង​គឹម​សឹង ប្រធាន​មន្ទីរ​ហិរញ្ញ​វត្ថ​ខេត្ត លោក​ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ លោក​យុ​ត ស្វិ​នី ក្រុមការងារ​ចុះជួយ​សង្កាត់​កោះ​ពង​សត្វ លោក​គង់​តារា ក្រុមការងារ ចុះជួយ​សង្កាត់​ម្កាក់ លោក ហាន​លី​ក្រុមការងារ​ចុះជួយ​សង្កាត់​ភ្នៀ​ត លោក​ហុង​ប្រកប ក្រុមការងារ​ចុះជួយ​សង្កាត់​កំពង់ស្វាយ អមដោយ​មន្ត្រី​ជាច្រើន​នាក់​ទៀត​។​

​លោក អ៊ុំ រាត្រី បាន​មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ចាប់តាំងពី​ជំនន់​ទឹកភ្លៀង មកដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២​នេះ ចាប់ផ្តើម​ធ្លាក់​ខ្យល់ ជំនន់​ទឹកភ្លៀង​ចាប់ផ្តើម​ស្រកៗ​បណ្តើ​រហើយ ទូទាំង ក្រុង ស្រុក​ទាំង​៩​របស់​ខេត្ត ហើយ​ពេល​ប្រជាពលរដ្ឋ​មក​រស់នៅ​ទីទួល​សុ​វត្តិភាព​នោះ បាន​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​បណ្តើរៗ​ហើយ​ដែរ​។​

​ពេល​ទឹក​ជន់​កំពង់​លិច​ខ្លាំង​នោះ មាន​ប្រជាពលរដ្ឋ​ស្លាប់​ដល់​ទៅ​១៧​នាក់ ដោយសារ​ប្រហែស ក្នុងនោះ​មាន​សត្វ​អ​សិរ​ពិស​ចឹក​មនុស្ស​៤០០​ករណី ក្នុង​៤០០​ករណី ពុំមាន​មនុស្ស​ស្លាប់​ទេ យកទៅ​ពេទ្យ​សង្គ្រោះ​ទាន់​។

លោក​អ៊ុំ​ រាត្រី​ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ថា ​ក្នុងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ៩ ស្រុក ក្រុង ឃុំ សង្កាត់ ៤៧ និង ២៧៨ ភូមិ ប៉ះពាល់​ដល់​មនុស្ស​ចំនួន​១៥.០៧៤ គ្រួសារ មនុស្ស​រាយ មាន​ចំនួន ៦៣.៨១៦ នាក់​/​ស្រី ៣២.៧០៨ នាក់​, ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ១.៤៣១ គ្រួសារ មនុស្ស​រាយ​ចំនួន ៥,៨៨០ នាក់ ស្រី ៣.០៤៥ នាក់ កុមារ​១.៤៩៣​នាក់ ​ប៉ះពាល់​ដំណាំ​ស្រូវ ៣៦.០៥៩ ហិកតា ដំឡូង​មី ២.៨៩៩ ហិកតា​ដំណាំ​រួមផ្សំ ១២៨ ហិកតា សត្វពាហនៈ ២.៨៦៧ ក្បាល ចំពោះ​សាលារៀន ប៉ះពាល់ ៧៥ ផ្អាក​ដំណើរការ ៤៥ វត្ត​៣៨ មណ្ឌល​សុខភាព ៧ ទឹក​ហូរ​កាត់​ផ្លូវ​មាន​ចំនួន ៨០២​ខ្សែ​ស្មើ​និង​៤០៦,២៩៥​ម៉ែត្រ​។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្នុងពេល​ទឹក​កំពង់​ជន់​លិច​ផ្ទះសម្បែង​នោះ ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច ៣​ស្ថាប័ន មាន​កម្លាំង​អាវុធហត្ថ​ខេត្ត ស្នងការ​នគរបាល​ខេត្ត និង​យោធា រដ្ឋបាល ខេត្ត ក្រុង ស្រុក​បាន​ជួយ​ដឹកជញ្ជូន​ជម្លៀស​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​ដាក់​ទីទួល​សុវត្ថិភាព ប្រជាពលរដ្ឋ​ខ្លះ​អាច​នៅផ្ទះ​បណ្តោះអាសន្ន​បាន​ក៏​ធ្វើ​ការចែក​ស្បៀង​ឲ្យ​ហូប​ជា​បណ្ដោះអាសន្ន​ជា​ហូរហែ​ផង​ដែរ​។

លោក​អ៊ុំ ​រាត្រី ​បានធ្វើការ​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព និង​មាន អនាម័យ​ឲ្យ​បានល្អ គឺ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ត្រូវ​ប្រុងប្រយ័ត្ន​សត្វ​អ​សិរ​ពិស ទិច​ឬ​ខាំ ជាង​នេះ​ទៀត ការពារ​កូនចៅ​តូចៗ មនុស្ស​ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ កុំ​ឲ្យ​លេង ឬ​ចុះ​ទឹក ដោយ​គ្មាន​មនុស្ស​ធំ​ពេញកម្លាំង​នៅ​ក្បែរ ដើម្បី​បង្ការ​គ្រោះថ្នាក់ ជាយថាហេតុ​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទី មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៤ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម