ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ នឹងបើកយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនដល់ពលរដ្ឋនៅទូទាំងប្រទេស
ក្រសួងមហាផ្ទៃ នឹងបើកយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ពិសេស ធ្វើជាឯកសារចូលរួមការបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខ។

សេចក្តីប្រកាសព័ត៍មានរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី២៨ ខែតុលាបានឱ្យដឹងថា ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំគណៈកម្មការជំរុញផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៣។
ចំពោះទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ភបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញណ ប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។
ចំណែកប្រជាពលរដ្ឋដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវធ្វើសេចក្តី រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំពេញបែបបទ ទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ លើសពីនេះប្រជាពលរដ្ឋដល់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ហើយដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមសាមីខ្លួនទំនាក់ទំនងមក អាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ក្រសួងមហាផ្ទៃបានណែនាំទៀតថា ដើម្បីធានាការអនុវត្តការងារខាងលើនេះឱ្យទទួលបានជោគជ័យ ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាពឬមុនផុតសុពលភាពរយៈពេល៩០ថ្ងៃប្រជាពលរដ្ឋបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំនៅថ្ងៃបោះឆ្នោតជាតិនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខសូមទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានិងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលនៅជិតបំផុត។
បើតាមក្រសួងមហាផ្ទៃ គឺចាប់ពីខែមិថុនា ឆ្នាំ២០១២ រហូតមកដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះក្រសួងបានផ្តល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរគំរូថ្មីជូនដល់ប្រជាពលរដ្ឋចំនួន១២ ៣៣៦ ២៣៥នាក់ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុលើសពី១៨ឆ្នាំឡើងគិតដល់ខែកក្កដាឆ្នាំ២០២៣មានចំនួន១១ ៦៧០ ៨៦២នាក់។ ផ្អែកតាមទិន្នន័យនៃការផ្តល់អត្តសញ្ញាណបណ្ណជូនដល់ប្រជាពលរដ្ឋចាប់ពីខែមិថុនា ឆ្នាំ២០១២ មានសុពលភាព១០ឆ្នាំបានចាប់ផ្តើមផុតកំណត់ប្រើប្រាស់ជាបន្តបន្ទាប់ចាប់ពីខែមិថុនា ឆ្នាំ២០២២និងអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរក្នុងឆ្នាំ២០២៣ នឹងត្រូវផុតសុពលភាពត្រឹមខែកក្កដា ឆ្នាំ២០២៣ មានចំនួន១ ៧០០ ០០០សន្លឹក៕
ដោយ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


