ព័ត៌មានជាតិ
ស្លឹកប្រក្រុងច្របាច់យកទឹកធ្វើបង្អែមរសជាតិឆ្ងាញ់ មានប្រភពពីក្នុងព្រៃ
ស្លឹកដើមប្រក្រុង ដែលមានប្រភពពីក្នុងព្រៃ បច្ចុប្បន្នមានកសិករយើងបានយកមកដាំក្នុងស្រុកវិញ ក៏ដោយសារស្លឹកប្រក្រុងនេះ ផ្តល់អត្ថប្រយោជន៍ ដែលអាចច្របាច់យកទឹកធ្វើចាហួយលក់បានរាល់ថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ។

អ្នកស្រី គឹម ឈាន រស់នៅក្នុងស្រុកព្រៃរំដេង ខេត្តតាកែវ បានដាំដើមប្រក្រង់ថ្មីៗនេះដែល ពីមុនធ្លាប់តែចូលព្រៃបោចយកស្លឹកប្រក្រុងយកទឹកលក់។ អាស្រ័យដោយសារឃើញស្លឹកដើមប្រក្រុងមានអំណោយផលច្រើនដល់ការផលិតនិងតម្រូវការទីផ្សាររាល់ថ្ងៃផង ទើបគាត់មានគំនិតយកពូជគ្រាប់ប្រក្រុងក្នុងព្រៃនិងគាស់ដើមខ្លះពីព្រៃមកដាំក្នុងភូមិវិញ ងាយស្រួលមិនរវល់ចូលព្រៃរកទៀត។ អ្នកស្រី បានបន្តថា ការដាំដើមប្រក្រុងជាលក្ខណៈទ្រើងដូចជាសណ្តែកគួរ និងតាសក់ដែរ ហើយក៏មានសណ្តានដូចជា ស្លឹកបាសទាំងដើមនិងស្លឹកដែរ។


ក្នុងការផលិតបង្អែមប្រក្រុងនេះក្នុង១ថ្ងៃប្រើប្រាស់ស្លឹកប្រក្រុង២គីឡូក្រាម ហើយបានផលមកវិញជាដុំដូចចាហួយចំនួន៤០គីឡូក្រាម។ វិធីធ្វើបង្អែមប្រក្រុងនេះ ដោយលាងទឹកសម្អាតប្រក្រុងជាច្រើនដងហើយចាប់ផ្តើមត្រងឲ្យស្អាតច្រកថង់ទុកឲ្យក្នុងរយៈពេល៤ម៉ោងឲ្យវារឹងទើបអាចលក់បាន ដោយអ្នកទទួលទានអាចដាក់ជាមួយទឹកកកលាយទឹកដោះគោស្ករសមានរសជាតិឆ្ងាញ់ ប្រៀបដូចបង្អែមចាហួយខ្មៅដែរ។ អ្នកស្រី គឹម ឈាន ផលិតទឹកប្រក្រុងនេះ ក្នុង១ថ្ងៃបាន៤០គីឡូក្រាម ដែលមានតម្លៃក្នុង១គីឡូក្រាមថ្លៃ២ពាន់រៀល៕

អត្ថបទ៖ កញ្ញា វ៉ាត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


