ព័ត៌មានជាតិ
១០ ខែ ជំងឺគ្រុនឈាមកើនឡើងជិត ៧ ដង ស្លាប់ ១៦ នាក់
នៅក្នុងរយៈពេល១០ខែ ឆ្នាំ ២០២២នេះ មានអ្នកឆ្លងជំងឺគ្រុនឈាមប្រមាណជាង ៩០០០ ករណី និងស្លាប់ ១៦ ករណី កើនឡើងជិត ៧ ដង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ កន្លងទៅ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលមានប្រសាសន៍នៅព្រឹកថ្ងៃទី ៥វិច្ឆិកានេះថា ចាប់ពីខែមករា រហូតមកដល់ខែតុលាឆ្នាំ ២០២២ នេះ មានករណីជំងឺគ្រុនឈាមចំនួន៩៤៨២ករណី។ ក្នុងនោះស្លាប់ ១៦ ករណី មានការកើនឡើងជិត៧ដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ កន្លងទៅ មានចំនួន១៤០៦ករណីនិងមានអ្នកស្លាប់ចំនួន ៣ករណី។

លោកវេជ្ជបណ្ឌិតបានបន្តថា ខេត្តដែលប្រឈមនឹងជំងឺគ្រុនឈាមខ្ពស់រួមមានខេត្តបន្ទាយមានជ័យ កំពង់ស្ពឺ រាជធានីភ្នំពេញ ព្រៃវែង សៀមរាប តាកែវ ពោធិ៍សាត់ និងត្បូងឃ្មុំ។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅឆ្នាំនេះ ដោយសារតែកត្តាការប្រែប្រួលអាកាសធាតុដូចជាអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន និងកត្តាទឹកភ្លៀងពិសេសឆ្នាំ ២០២២ នេះជាឆ្នាំទី ៣ ស្ថិតក្នុងវ័ន្តឆ្នាំ មានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល ៥ ឆ្នាំម្តង បន្ទាប់ពីកម្ពុជាបានទ្រង់ទ្រាយធំកាលពីឆ្នាំ ២០១៩ កន្លងទៅ។
ទោះបីជាករណីជំងឺគ្រុនឈាមរ មានការកើនឡើងខ្ពស់ជាងឆ្នាំមុនក៏ដោយ ក៏រហូតមកដល់ពេលនេះ មន្ត្រីជំនាញអាចគ្រប់គ្រងស្ថានភាពបាន មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។ ជាក់ស្តែងសម្រាប់ឆ្នាំ ២០២២នេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបែតប្រមាណ ២០០ តោន សេរ៉ូម ៦ ទៅ ៧ ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ ពាន់លីត្រ ដើម្បីបង្ការទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាម មានការផ្ទុះរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។
លោកវេជ្ជបណ្ឌិត បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តរស់នៅស្អាត និងអនាម័យ ដោយធ្វើការលប់បំបាត់នូវសំបកកំប៉ុង សំបកដូង សំបកកង់ឡាន និងម៉ូតូ ព្រមទាំងឆ្នាំងចាស់ៗ ទុកចោលនៅក្រៅផ្ទះ ព្រោះថា វត្ថុទាំងនេះអាចដាក់ទឹកបាន ដែលអាចកកើតទៅជាដង្កូវទឹក ហើយវិវត្តន៍ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងអាចចម្លងទៅមនុស្ស ធ្វើឲ្យអត្រាឆ្លងកាន់តែច្រើនថែមទៀតនៅគ្រប់ពេល ដោយសារស្ថិតនៅក្នុងរដូវវស្សានៅឡើយ។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាម ដូចជា៖ មានអាការៈក្តៅខ្លួនចាប់ពី ៣៩ ទៅដល់ ៤០ អង្សា នឹងមានរោគសញ្ញាផ្សេងៗទៀត ដូចជាមុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើម ត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យរដ្ឋ ដែលនៅជិតផ្ទះជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ការបញ្ជួនកូនទៅពេទ្យរដ្ឋបានទាន់ពេលវេលា នឹងជួយកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ជាក់ស្តែងករណីស្លាប់ ១៦ករណីកន្លមកនេះ គឺដោយសារតែពួកគាត់មានការធ្លោះធ្លោយ ប្រហែស និងយឺតយ៉ាវ ក្នុងការបញ្ជួនកូនទៅរកគ្រូពេទ្យដែលមានចំណេះជំនាញត្រឹមត្រូវ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


