ព័ត៌មានជាតិ
មនុស្ស១០នាក់ បានពុលក្រោយ ផឹកស្រាសក្លែមសាច់មាន់ខ្មៅ
មនុស្សប្រុសស្រី១០នាក់ ត្រូវបានពុល ក្រោយផឹកស្រាសក្លែមសាច់មាន់ខ្មៅ ហើយត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៦ ល្ងាច កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ក្នុងករណីនោះមានចំនួន១០នាក់រួមមានៈ ១.ឈ្មោះ សួន ប្រាន ភេទស្រី អាយុ៦២ឆ្នាំ, ក្រៅពីនេះ ជាមនុស្សប្រុស គឺៈ ២.ឈ្មោះ ព្រឿន រ៉េត អាយុ២៦ឆ្នាំ , ៣.ឈ្មោះ ព្រឿន ប្រង់ អាយុ៤២ឆ្នាំ , ៤.ឈ្មោះ ជុជ នុន អាយុ៣៦ឆ្នាំ , ៥.ឈ្មោះ ប្រង់ ហូ អាយុ១៣ឆ្នាំ , ៦.ឈ្មោះ ណាំ ណាល់ អាយុ៣៣ឆ្នាំ , ៧.ឈ្មោះ ចិន មាន អាយុ៣០ឆ្នាំ , ៨.ឈ្មោះ ព្រៀម វ៉ាន អាយុ៥៤ឆ្នាំ , ដោយឡែក ក្នុងនោះ ក៏មានកុមារា ពីរនាក់ដែរ គឺ ៩.ឈ្មោះ ថា ភារម្យ អាយុ៦ឆ្នាំ និង១០.ឈ្មោះ ថា លីងអ៊ា អាយុ៣ឆ្នាំ ។ ជនរងគ្រោះទាំងនេះ មានទីលំនៅ នៅក្នុងភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមប្រភពអ្នកនៅទីនោះបានឲ្យដឹងថា ដំបូងជនរងគ្រោះទាំង១០នាក់នោះ បានបបួលគ្នាផឹកស្រា ស ក្លែមម្ជូរនៅផ្ទះជាធម្មតា បន្ទាប់មកពួកគាត់ បានយកមាន់ខ្មៅ ១ ក្បាល ដែលងាប់ធ្វើម្ហូបក្លែម ខណៈដែលមាន់ងាប់នោះ ម្ចាស់ទើបតែចាក់ថ្នាំ ការពារថ្មីៗ។ ប្រភពបានបន្តថា នៅពេលហូបរួច ស្រាប់តែម្នាក់ៗ មានអាការៈវិលមុខ ថប់ដង្ហើមតឹង ក្នុងខ្លួន និងក្អួតចង្អោរ ហើយមានអ្នកដួល សន្លប់បាត់ស្មារតី ហេតុដូចនេះ ក៏ត្រូវបានសាច់ញាតិ នាំមកសង្គ្រោះ នៅមណ្ឌលសុខភាព ស្វាយលើ៕
អត្ថបទ៖ ជលសាល

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ