ព័ត៌មានជាតិ
សិស្សសាលាភូមិន្ទរដ្ឋបាល ចុះអនុវត្តការងារជួយដល់សង្គម
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកម្មសិក្សាការីវគ្គវិក្រិតកាមធ្យមឆ្នាំ២០២២ ថ្នាក់លង្វែកនៃសាលាភូមិន្ទរដ្ឋបាល អនុវត្តការងារសង្គមក្រោមប្រធានបទ “ក្តីសង្ឃឹមរបស់កុមារក្នុងការ អភិវឌ្ឍសហគមន៍បៃតង” នៅសាលាបឋមសិក្សាកាកុត ស្ថិតក្នុងភូមិកាកុត ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កម្មវិធីនេះក៏មានការចូលរួមពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី និកម្មសិក្សាការីវគ្គវិក្រិតកាមធ្យមឆ្នាំ២០២២ ថ្នាក់លង្វែក រួមទាំងលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សនិងប្រជាពលរដ្ឋជាង ៣០០នាក់។
លោក យក់ ប៊ុណ្ណា មានប្រសាសន៍ថា តាមរយៈសកម្មភាពការងារសង្គមនេះគឺជាការផ្សារភ្ជាប់រវាងកម្មសិក្សាការីវគ្គវិក្រិតកាមធ្យម ឆ្នាំ២០២២ ថ្នាក់លង្វែក នៃសាលាភូមិនិន្ទរដ្ឋបាល និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ កាត់បន្ថយភាពក្រីក្រ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នៅក្នុងសហគមន៍ទាំងមូលឲ្យកាន់តែរីកចម្រើន។

ជាក់ស្ដែងកម្មសិក្សាការីវគ្គវិក្រិត្យការមធ្យមឆ្នាំ២០២២ ថ្នាក់លង្វែកនៃសាលាភូមិនិន្ទរដ្ឋបាល បាននាំយកអំណោយចែកជូនសិស្សានុសិស្សសរុបចំនួន ២៣៤នាក់។ ចាស់ជរាសរុប ២០នាក់ ក្នុងម្នាក់ៗទទួលបានមុង ភួយ និងក្រម៉ា ក្រណាត់ស សារ៉ុង ១ឈុត និងថវិកា ២០,០០០រៀល។ លោកគ្រូ អ្នកគ្រូ ១២នាក់ ក្នុងម្នាក់ៗ ៣០,០០០រៀល។ ផ្តល់ថវិកាទ្រទ្រង់សាលាចំនួន ៤លានរៀល អំពូលសូឡាសរុបចំនួន ២០បង្គោល ធុងសំរាមចំនួន១០ និងដើមឬស្សីផ្អែម ១៥០ដើម ជូនដល់សាលាបឋមសិក្សាកាំពីនិងសាលាបឋមសិក្សាកាកុត។




ក្នុងឱកាសនៃពិធីចែកអំណោយនេះដែរ លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ និងស្វាមី បានផ្តល់ជូនបន្ថែមដល់សិស្សានុសិស្សក្រីក្រ ៤៨នាក់ ក្នុងម្នាក់ ៦ម៉ឺនរៀល និងគ្រួសារក្រីក្រចំនួន ១២គ្រួសារ ក្នុង ១គ្រួសារ ទទួលបានថវិកា ៣០ម៉ឺនរៀលផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


