ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងវប្បធម៌ ផ្ដល់អនុសាសន៍ដល់មន្ត្រីចេញពីសាលាភូមិន្ទរដ្ឋបាល មុនចូលបម្រើការងារ
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអនុញ្ញាត មន្ត្រីរាជការ ៩ នាក់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងផ្តល់ឱកាសឱ្យទៅវគ្គបណ្តុះបណ្តាល នៅសាលាភូមិន្ទរដ្ឋបាល ឆ្នាំ២០២២ ចូលជួបសម្តែងការគួរសម រាយការណ៍ពីលទ្ធផលសិក្សា និងទទួលអនុសាសន៍មុនពេលចូលបម្រើនៅតាមអង្គភាពដើមរបស់ខ្លួនវិញ។

មន្ត្រីកម្មសិក្សាការីទាំង ៩ នាក់ ដែលទទួលបានការបណ្តុះបណ្តាលគឺ វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់មានចំនួន ៤ នាក់, វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលមានចំនួន ១ នាក់ និងវគ្គវិក្រឹតការមន្រ្តីមធ្យមមានចំនួន ៤ នាក់ ស្រី ៣ នាក់។

លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលជាផ្លែផ្កា ដែលកម្មសិក្សាការី បានទទួលជ័យលាភីទាំង ៩ រូប និងផ្តល់អនុសាសន៍ដូចខាងក្រោម៖

១. ត្រូវបន្តការរៀនសូត្រពេញមួយជីវិត ការអាន ការស្រាវជ្រាវ ការអនុវត្តការងារ ដើម្បីស្វែងរកបទពិសោធន៍ ជួយជំរុញការអនុវត្តការងារជូនអង្គភាពកាន់តែប្រសើរឡើងប្រកបដោយគុណាធិបតេយ្យនិងនវានុវត្តន៍
២. មានវិន័យ និងចេះគ្រប់គ្រងពេលវេលា ក្នុងការអនុវត្តការងារ
៣. ត្រូវចេះបង្កើតទស្សនាទានផ្ទាល់ខ្លួនក្នុងការអភិវឌ្ឍចំណេះ ជំនាញ និងការវិឌ្ឍខ្លួនទៅតាមបដិវត្តឧស្សាហកម្ម ៤.០៕

តំណាងមន្ត្រីរាជការទាំង ៩ រូប បានលើកឡើងថា ក្នុងអំឡុងពេលសិក្សាក្នុងរយៈពេល ៩ ខែនេះ គឺម្នាក់ៗបានព្យាយាមសិក្សាដោយយកចិត្តទុកដាក់ទទួលយកគំនិត និងចំណេះដឹងថ្មីៗគ្រប់មុខវិជ្ជា និងការផ្លាស់ប្តូរនូវបទពិសោធន៍ទៅវិញទៅមកជាមួយកម្មសិក្សាការីមកពីក្រសួង-ស្ថាប័នផ្សេងៗ នាំឱ្យការសិក្សាទទួលបានលទ្ធផលជាវិជ្ជមាន។

បំណងសូមចូលគោរពសម្តែងការគួរសមចំពោះ លោកស្រីបណ្ឌិតសភាចារ្យ គឺដើម្បីធ្វើសេចក្តីរាយការណ៍ជូនអំពីលទ្ធផល នៃការសិក្សា និងសុំអនុសាសន៍ដ៏ល្អៗពីលោកស្រីបណ្ឌិតសភាចារ្យ ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងគោលជំហរ និងអភិវឌ្ឍន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា កម្មវីធីសិក្សាវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ មានរយៈពេល ៩ខែ គិតចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


