ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ចង្អុលបង្ហាញពីប្រយោជន៍៥យ៉ាង ក្នុងការប្រើប្រាស់ភាសាជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបង្ហោះសារនៅលើទមព័រហ្វេសបុករបស់លោក នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពីផលចំណេញ៥ចំណុច ចំពោះការប្រើប្រាស់ភាសាជាតិជាគោល។

កាលលើកឡើងរបស់អ្នកឧកញ៉ា គួច ម៉េងលី បែបនេះ ស្របពេលដែលកូនខ្មែរជំនាន់ក្រោយ ជាពិសេស ក្មេងៗដែលមានអាយុ៥ឆ្នាំឡើងទៅ ភាគច្រើនពួកគេចេះនិយាយ និងប្រើប្រាស់ភាសាទី២ ច្រើនជាងភាសាខ្មែរ ឯមួយចំនួនទៀតមិនចេះនិយាយភាសាខ្មែរតែម្តង។ ទាំងនេះ គឺមកពីអាណាព្យាបាលមួយចំនួនបញ្ជូនពួកគេរៀនភាសាបរទេសមុនភាសាកំណើតរបស់ខ្លួន។

អ្នកឧកញ៉ាបានលើកឡើងផលចំណេញ៥ចំណុចដូចជា ទី១ រៀនភាសាជាតិ នឹងធ្វើឱ្យពួកគេយល់ពីវប្បធម៌ និងប្រពៃណីរបស់ខ្មែរកាន់តែច្បាស់។ ទី២ ប្រសិនជារៀនភាសាខ្មែរមុន ធ្វើឱ្យពួកគេរៀនភាសាអង់គ្លេសឆាប់យល់ ប៉ុន្តែ បើរៀនភាសាអង់គ្លេសមុនខ្មែរ ពួកគេមិនងាយចាប់បានភាសាខ្មែរឡើយ។ ទី៣ ធ្វើឱ្យមានទំនាក់ទំនងល្អក្នុងគ្រួសារ ព្រោះក្មេងៗបច្ចុប្បន្នដូចកូនបរទេសអ៉ីចឹង មិនសូវមានទំនាក់ទំនងជាមួយគ្រួសារឡើយ។ ទី៤ ប្រសិនជារៀនភាសាខ្មែរមុន ធ្វើឱ្យយើងយល់ច្បាស់ពីវេយ្យាករណ៍បានល្អ ហើយរៀនភាសាទី២ឆាប់ចេះចាំ។ ទី៥ គឺត្រូវរៀនភាសាខ្មែរឱ្យច្បាស់ជាងភាសាអង់គ្លេស ព្រោះសិស្សដែលរៀនហើយ គឺបម្រើការនៅកម្ពុជា ដូច្នេះ រាល់ឯកសារនានា គឺត្រូវប្រើប្រាស់ភាសាជាតិច្រើន។

អ្នកឧកញ៉ា គួច ម៉េងលី មានប្រសាសន៍ថា៖ “យើងរស់នៅក្នុងសង្គមខ្មែរ វប្បធម៌ខ្មែរ ប្រពៃណីខ្មែរ គួរតែចេះភាសាខ្មែរឱ្យបានច្រើននិងច្បាស់លាស់ ចៀសវាភាសាខ្មែរក៏មិនច្បាស់ ភាសាគេក៏មិនច្បាស់”។ ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនរូបនេះ បានបន្តថា ប្រសិនជាប្រទេសមួយដែលមិនប្រើប្រាស់ភាសាជាតិជាគោលទេ ប្រៀបបាននឹងប្រទេសនោះគ្មានវប្បធម៌ និងអរិយធម៌ច្បាស់លាស់អ៉ីចឹង។ មួយវិញទៀត លោក ក៏បានសំណូមពរប្រជាពលរដ្ឋឱ្យគិតពីចំណុចនេះឡើងវិញ ព្រោះភាសាជាតិពិតជាសំខាន់ណាស់ ប្រសិនជាជនជាតិខ្មែរមិនជួយលើកស្ទួយ និងអភិរក្សភាសារបស់ខ្លួននោះ គ្មានបរទេសណាជួយលើកស្ទួយជាតិសាសន៍កម្ពុជាក្រៅពីប្រជាជនកម្ពុជាខ្លួនឯងឡើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


