ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ធំជំរុញមន្រ្តីជំនាញបង្កើនសកម្មភាពចុះធ្វើអត្តសញ្ញាណប័ណ្ណនៅតាម ឃុំ សង្កាត់
លោក ងួន រតនៈ ប្រធានគណៈបញ្ជាការខេត្តកំពង់ធំ ជំរុញដល់មន្រ្តីជំនាញផ្នែកថត និងផ្តល់អត្តសញ្ញាណប័ណ្ណ បង្កើនសកម្មភាពចុះដល់មូលដ្ឋានឃុំ សង្កាត់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណ ជូនពលរដ្ឋ។
រដ្ឋបាលខេត្តកំពង់ធំនៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត។ ក្នុងឱកាសនោះលោក ងួន រតនៈ ប្រធានគណៈបញ្ជាការខេត្តកំពង់ធំ ជំរុញដល់មន្រ្តីជំនាញផ្នែកថត និងផ្តល់អត្តសញ្ញាណប័ណ្ណ បង្កើនសកម្មភាពចុះដល់មូលដ្ឋានឃុំ សង្កាត់ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ។

ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិ្តខ្មែរពិតជាមានសារសំខាន់ ដែលមិនត្រឹមផ្តល់នូវសិទ្ធិក្នុងនាមជាជនជាតិខ្មែរប៉ុណ្ណោះនោះទេ, ប៉ុន្តែជាឯសារដែលបម្រើឲ្យជីវភាព និងការរស់នៅប្រចាំថ្ងៃ ក្នុងការស្វែងរកការងារផ្សេងៗផងដែរ។
អត្តសញ្ញាណប័ណ្ណ ជាឯកសារសំខាន់បំផុត ដែលបម្រើឲ្យការបោះឆ្នោតក្នុងសង្គមដែលប្រកាន់យករបរលទ្ធិប្រជាធិបតេយ្យ ដែលធ្វើការបោះឆ្នោតជ្រើសមេដឹកនាំរបស់ ខ្លួន ផ្អែកលើមតិភាគច្រើន។
ដើម្បីការផ្តល់ជូនអត្តសញ្ញាណប័ណ្ណ បានលឿនជូនប្រជាពលរដ្ឋ អាជ្ញាធរឃុំ សង្កាត់ និងមន្រ្តីជំនាញទាំងអស់ ត្រូវធ្វើកិច្ចសហការគ្នាយ៉ាងស្អិតរមួត ទាំងការជូន ដំណឹងទៅកាន់ប្រជាពលរដ្ឋ អំពីទីតាំងនៃផ្តល់អត្តសញ្ញាណប័ណ្ណ លើប្រជាពលរដ្ឋមានអាយុ១៥ឡើងទៅ និងប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាប័ណ្ណផុតកំណត់ ក្នុងឆ្នាំ២០២២ និងឆ្នាំ ២០២៣ ត្រូវទៅបន្តសុពលភាព ធ្វើអត្តសញ្ញាប័ណ្ណទុតិយតាផងដែរ។

ទន្ទឹមជាមួយគ្នានេះ គណៈបញ្ជាការឯកភាព ក្រុង ស្រុក ទាំងអស់ ត្រូវយកចិត្តទុកដាក់ ទប់ស្កាត់បង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពង្រឹងកិច្ចការពារ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ចំពោះបទល្មើសផ្សេងទៀត ដូចបទល្មើសនេសាទនៅតាមគោលដៅ មន្ត្រីជំនាញទាំងអស់ត្រូវតែចុះបង្ក្រាប និងមានវិធានការជាបន្ទាន់ ដើម្បីការទប់ស្កាត់ ហើយផ្សព្វផ្សាយឲ្យបានទូលំទូលាយ លើប្រើប្រាស់ឧបករណ៍ស្របច្បាប់ និងគោរពទៅតាមលក្ខខ័ណ្ឌច្បាប់របស់រាជរដ្ឋាភិបាល។

ស្របពេលជាមួយគ្នានេះផងដែរ បទល្មើសព្រៃឈើ ក្នុងភូមិសាស្រ្ត គឺជាករណីដែលត្រូវពិនិត្យ និងយកចិត្តទុកដាក់ ព្រោះមន្រ្តីជំនាញដែលមានតួនាទីលើកិច្ចការងារនេះ ហាក់ដូចជាមិនដឹងច្បាស់លាស់, ប៉ុន្តែតែងតែមានអង្គភាពសារព័ត៌មានជូនដំណឹង និងផ្សព្វផ្សាយជាច្រើនទៅវិញ។
ទន្ទឹមជាមួយគ្នានេះ អង្គភាពអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត ត្រូវម្ចាស់ការបំភ្លឺតាមស្ថាប័ន និងមានភាពទទួលខុសត្រូវ មិនមែនបំភ្លឺ បកស្រាយដោះសារ ភូតកុហកនោះទេ, តែត្រូវឲ្យមហាជនបានដឹង និងទទួលយកក្នុងភាពត្រឹមត្រូវច្បាស់លាស់៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


