ព័ត៌មានជាតិ
ខេត្តប៉ៃលិនដាក់មហិច្ឆតា បញ្ចប់ផ្លូវដីទូទាំងខេត្តទាំងស្រុងក្នុងរយៈពេលពីរឆ្នាំទៀត
តាមការអះអាងរបស់អភិបាលខេត្តប៉ៃលិននឹងបញ្ចប់ផ្លូវដីទាំងស្រុងទូទាំងខេត្តនៅរយៈពេលពីរបីឆ្នាំទៀត។
លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានថ្លែងនៅក្នុងសន្និសីទនៅព្រឹកនេះថា ផ្លូវដីមានទូទាំងខេត្តប៉ៃលិនបច្ចុប្បន្នមានប្រហែល ១០ ភាគរយ ខណៈផ្លូវជាច្រើនខ្សែទូទាំងខេត្តបានប្រែក្លាយជាផ្លូវកៅស៊ូ និងបេតុងអស់ហើយ។

បើតាមលោកស្រីអភិបាលខេត្ត ជាមហិច្ឆតាអាជ្ញាធរខេត្តនឹងបញ្ចប់ផ្លូវដីទាំងស្រុងទូទាំំងខេត្តក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនេះ។
ខេត្តប៉ៃលិន មានផ្លូវជាតិសំខាន់ៗចំនួន ០២ ខ្សែ គឺផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ ៥៩ ។ ផ្លូវជាតិទាំងពីរខ្សែនេះជាឆ្អឹងខ្នងសម្រាប់បម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកជញ្ជូនផលិតផលកសិកម្ម និងទំនិញគ្រប់ប្រភេទពីតំបន់ជនបទ មកកាន់ទីរួមខេត្ត និងទៅកាន់បណ្តាខេត្តនានាជាពិសេសជាមួយប្រទេសថៃ។

ក្រៅពីផ្លូវជាតិទាំងពីរនេះ ខេត្តមានផ្លូវក្រាល កៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលក្រួសក្រហម និងផ្លូវលំដី ខ្វាត់ខ្វែងជាច្រើនខ្សែដែលតភ្ជាប់ពីទីក្រុងទៅជនបទ ពីជនបទទៅទីប្រជុំជន សម្រាប់សកម្មភាពសេដ្ឋកិច្ចសង្គមកិច្ច។ មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តកំពុងបន្ត អភិវឌ្ឍន៍ដោយធ្វើការជួសជុលថែទាំ និងការកែលម្អលើកកម្ពស់គុណភាពបណ្តាញផ្លូវថ្នល់កាន់តែប្រសើរឡើង ដោយប្រែក្លាយពីកន្លែងអត់ផ្លូវធ្វើឱ្យមានផ្លូវ ពីផ្លូវលំដី ផ្លូវក្រាលគ្រួសក្រហម មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


