ព័ត៌មានជាតិ
លោកស្រី ជា សិរី មានសមត្ថភាពអ្វីខ្លះ ទើបទទួលបានតួនាទីជាអគ្គទេសាភិបាលរងធនាគារជាតិ?
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស និងជាឧបការីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានអង្គព្រះ មហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជាដែលមានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដែលធនាគារជាតិនៃកម្ពុជាទើបចេញផ្សព្វផ្សាយ នាយប់ថ្ងៃទី១០ ខែមីនានេះ។

លោកស្រី ជា សិរី ជាឥស្សរជនស្ត្រីដ៏ឆ្នើមមួយរូបនៅក្នុងវិស័យធនាគារ តាមរយៈការដឹកនាំ គ្រប់គ្រង និងអនុវត្តការងារបច្ចេកទេសនៅធនាគារជាតិនៃកម្ពុជា។ លោកស្រី ជា សិរី មានបទពិសោធយ៉ាងជោគជាំទៅលើការងារគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា ជាពិសេសការលើកកម្ពស់រូបិយវត្ថុជាតិ។
ជាកូនស្រីរបស់លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានចាប់ផ្ដើមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា តាំងពីឆ្នាំ១៩៩៩ ហើយក្នុងឆ្នាំ២០០២ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លោកស្រីបានបម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគារ។ ជាបន្តបន្ទាប់ លោកស្រី ជា សិរី ក៏ទទួលបានការតែងតាំងតួនាទីជាអគ្គនាយករងបច្ចេកទេស និងក្រោយមកបានដំឡើងជាអគ្គនាយកបច្ចេកទេស និងជាឧបការីអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ជាមួយគ្នានេះ លោកស្រី ជា សិរី ក៏មានប្រវត្តិការសិក្សាមិនធម្មតាផងដែរ ដោយលោកស្រី គឺជាស្រ្តីខ្មែរមួយរូបដែលបានទទួលការសិក្សាអប់រំនៅប្រទេសជាច្រើនរហូតបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច។ កាលពីកុមារភាព គឺលោកស្រី ជា សិរី បានរៀននៅសាលាបឋមសិក្សាបាក់ទូក រាជធានីភ្នំពេញ។ បន្ទាប់មកនៅឆ្នាំ១៩៨៩ ក្នុងអាយុទើបតែ៨ឆ្នាំ លោកស្រី ត្រូវបានគ្រួសារបញ្ជូនទៅរៀនកម្រិតអនុវិទ្យាល័យនៅប្រទេសបារាំង និងផ្លាស់ទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសសិង្ហបុរី។

ក្រោយចប់កម្រិតវិទ្យាល័យ នៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី បានបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Victoria ប្រទេសញូហ្សេឡែន ដោយនៅឆ្នាំ២០០២ បានបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ នៅឆ្នាំ២០១០ លោកស្រី ជា សិរី បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងឆ្នាំ២០១៩ បានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតមួយទៀតនៅសាលាគោលនយោបាយ លី ក្វាន់យូ។ លុះក្នុងឆ្នាំ២០២១ លោកស្រី ជា សិរី បានបញ្ចប់សញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច (PhD) ពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី។ ទន្ទឹមគ្នានេះ លោកស្រី ជា សិរី ក៏ធ្លាប់បានឆ្លងកាត់នៃការសិក្សាជំនាញរយៈពេលខ្លីផងដែរ គឺវិញ្ញាបនបត្រផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យ Harvard Kennedy សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ ស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៧៕


ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


