ព័ត៌មានជាតិ
តើការធ្វើជំរឿនកសិកម្ម មានន័យបែបណា?
ការធ្វើជំរឿននៅកម្ពុជាមាន៣ គឺការធ្វើជំរឿនកសិកម្ម ជំរឿនសេដ្ឋកិច្ច និងជំរឿនប្រជាជន។ ការធ្វើជំរឿនកសិកម្ម គឺធ្វើរៀងរាល់១០ឆ្នាំម្ដង ដែលបានចាប់ផ្តើមធ្វើកាលពីឆ្នាំ២០១៣កន្លងទៅ ហើយក៏មានការធ្វើអង្កេតកសិកម្មរាល់៥ឆ្នាំម្ដង និងអង្កេតប្រចាំឆ្នាំផងដែរ។ នៅឆ្នាំ២០២៣នេះ ការធ្វើជំរឿនកសិកម្ម គឺនឹងចាប់ផ្តើមពីថ្ងៃទី ១ដល់ថ្ងៃទី៣០ខែមេសា ខាងមុខ។ ការធ្វើជំរឿនកសិកម្ម គឺដឹកនាំដោយក្រសួងផែនការ មានការសហការជាមួយក្រសួងកសិកម្មពិនិត្យព័ត៌មានទិន្នន័យកសិកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលើថវិកា ព្រមទាំងមានការគាំទ្របច្ចេកទេសធ្វើជំរឿននិងថវិកាដោយអង្គការ FAO ផងដែរ។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំដំណើរការចុះធ្វើជំរឿនកសិកម្ម២០២៣។
បន្ទាប់ពីទទួលស្តាប់ ពិភាក្សា និងស្វែងយល់ពីវិធីសាស្ដ្រធ្វើជំរឿន ពិសេសការប្រមូលទិន្នន័យ តាមរយៈការធ្វើបទបង្ហាញពីគណៈប្រតិភូក្រសួងផែនការ ដឹកនាំដោយលោក វិន វិរៈ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការបច្ចេកទេសជំរឿនកសិកម្មរួច លោក ឌិត ទីណា បានផ្តល់នូវធាតុចូលបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើជំរឿននេះ ដំណើរការដោយរលូន និងទទួលបានទិន្នន័យជាក់លាក់តាមការកំណត់ ដើម្បីជាប្រយោជន៍សម្រាប់ការបង្កើតគោលនយោបាយ និងផែនការយុទ្ធសាស្ត្រនានា។
បើតាមលោករដ្ឋមន្ត្រី ក្រសួងកសិកម្ម នឹងសហការផ្តល់បញ្ជីអង្គភាពកសិកម្ម ដើម្បីសម្រួលដល់ការប្រមូលទិន្នន័យនៃជំរឿនកសិកម្មនេះ។ លើសពីនេះទៀត លោក បានលើកទឹកចិត្ត និងណែនាំក្រុមការងារជំរឿនកសិកម្មរបស់ក្រសួងកសិកម្មឱ្យយកចិត្តទុកដាក់ខ្ពស់ លើការងារនេះ ហើយត្រូវម្ចាស់ការ និងច្បាស់លាស់ ដោយមិនត្រូវគិតថា គ្រាន់តែជាការជួយ តែជាអ្នកប្រើប្រាស់ទិន្នន័យ និងធានាថា ទិន្នន័យត្រូវតែសុក្រិតត្រឹមត្រូវ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


