ព័ត៌មានជាតិ
ក្រុមការងារ៣០០នាក់ ចេញដំណើរការអង្កេតរហ័សលើកទី២ ដើម្បីជួយជនអនាថាទាំង២៥រាជធានីខេត្ត
មន្ត្រីគណៈកម្មាធិការជាតិដោះស្រាយជនអនាថា នៃនាយកដ្ឋានសុខុមាលភាពសង្គមរបស់ក្រសួងសង្គមកិច្ច បានថ្លៃងមុននេះថា ក្រុមការងារអង្កេតរហ័សជាង៣០០នាក់សហការជាមួយអនុគណៈកម្មាធិការជាតិដោះស្រាយជនអនាថា រាជធានីខេត្តទាំង២៥ និង ដៃគូរដូចជា Friend International 3PC និង Unicef ។

ដំណើរការអង្កេតរហ័សលើកទី២នេះ បានធ្វើទូទាំងប្រទេស ដែលចាប់ផ្តើមពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ២១:០០យប់។ មន្ត្រីដដែលបានបន្ថែមថា សកម្មភាពនេះធ្វើឡើងដើម្បីជួយដោះស្រាយបញ្ហាសម្រាប់ជនអនាថាដែលគ្មានទីពឹង គ្មានជម្រកស្នាក់នៅទូទាំងប្រទេស។ ម្យ៉ាងទៀតក្រុមការងារ បានចេញអង្កេតរហ័សបានជួយពួកគាត់ទាន់ពេលវេលា នារដូវកាលកូវីដនេះ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅឡើងវិញ។



ក្នុងនាមថ្នាក់ដឹកនាំនាយកដ្ឋានសុខុមាលភាពសង្គមសូមអរគុណដល់ថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លេខាធិការដ្ឋានអនុគណៈកម្មាធិការជាតិដោះស្រាយជនអនាថារាជធានីខេត្តទាំង២៥ និងដៃគូទាំងអស់ ដែលបានគាំទ្រ និងសហការយ៉ាងសកម្ម និងទំនួលខុសត្រូវក្នុងនាមជាម្ចាស់ ដើម្បីដោះស្រាយបញ្ហាជនអនាថានេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


