ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានីកោតសរសើរអាជ្ញាធរក្នុងការបង្ការទប់ស្កាត់បទល្មើស ព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរ
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរអាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់បង្ការទប់ស្កាត់បទល្មើស ព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរឱ្យបានថយចុះក្នុងខែកុម្ភៈកន្លងមកនេះ និងបានយកចិត្តទុកដាក់បង្ក្រាប បទល្មើសគ្រឿងញៀន និងក្មេងទំនើងដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់អផងដែរ។

ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៣នេះ ខណៈលោក ម៉ប់ សារិន និងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានកោតសរសើរផងដែរ ចំពោះការអនុវត្តច្បាប់ចរាចរ ដោយប្រើវិធានការអប់រំ ច្រើនជាងការផាកវិន័យ និងបានយកចិត្តទុកដាក់ អប់រំ ណែនាំ ក្នុងការរៀបចំសណ្តាប់ធ្នាប់បានល្អ ដល់អ្នកលក់ដូរចល័ត និងអ្នកលក់ដូរនៅនឹងកន្លែង។

បើតាមលោក ហុក ហួលីម នាយករដ្ឋបាលស្តីទីនៃរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ បទល្មើសព្រហ្មទណ្ឌកើតមាន ៤៧ លើក/៥២លើក ថយចុះ ៥លើក ស្មើនឹង ៩.៦១%។ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ៖ បាន ៣៦ករណី ឃាត់ខ្លួន ៥៨នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន១០៩ករណី ឃាត់ខ្លួន ១៩១នាក់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។
ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង បាន ៧០ករណី ឃាត់ខ្លួន ១១៤នាក់ (សី ៥នាក់) ពីបទបង្កឱ្យបាត់សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន និងបានអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំប្រគល់ឱ្យអាណាព្យាបាលវិញ។ បង្ក្រាបល្បែងស៊ីសងខុសច្បាប់៖ បានចំនួន ៥ ករណី ឃាត់ខ្លួន ៣៦នាក់ (ស្រី ២នាក់) ដកហូតបានសម្ភារពាក់ព័ន្ធមួយចំនួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។បង្ក្រាបការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័របាន ១ករណី ឃាត់ខ្លួន ១នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្តីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្ដីសម្រេច លេខ ០៣១/២២ សសរ.ធ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមាររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣។
ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេច លេខ ០៦៧/២២ សសរធ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការកែសម្រួលសមាសភាពគណៈ-កម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣។
ពិនិត្យ និងអនុម័តលើសេចក្តីព្រាងពិន្ទុសូចនាករកម្មវិធីពានរង្វាន់សេវាសង្គមនៅថ្នាក់រាជធានីភ្នំពេញ ឆ្នាំ២០២២ (ទម្រង់“រខ១”ពិន្ទុសូចនាកររាជធានីខេត្ត៕

អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


