ព័ត៌មានជាតិ
ឃាត់ខ្លួនយុវជនម្នាក់ក្រោយលួចម៉ូតូមិនបានមួយថ្ងៃផង
យុវជនម្នាក់ត្រូវកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួននិងដកហូតម៉ូតូមួយគ្រឿង ក្រោយលួចម៉ូតូជនរងគ្រោះមិនបានមួយថ្ងៃផង ព្រោះអត់លុយទិញថ្នាំញៀនជក់។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថាយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្ដឹងពីករណីបាត់ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បន្ទាយមានជ័យ1U-9785។

ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅចំណុចម្ដុំសាលាពីរជាន់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ព្រមទាំងដកហូតម៉ូតូ១គ្រឿង។
នៅចំពោះមុខជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូខាងលើពិតប្រាកដមែនដើម្បីយកទៅទិញថ្នាំជក់។ តាមរយៈធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀនវិជ្ជមាន ទើបកម្លាំងជំនាញព្រហ្មទណ្ឌខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឲ្យម្ចាស់ដើមវិញ៕
វ៉ាន់ ណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


