ព័ត៌មានជាតិ
ថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរជាង ២លាននាក់ បានដើរលេងកម្សាន្ដនៅទូទាំងប្រទេសកម្ពុជា
ក្រសួងទេសចរណ៍ បានឲ្យដឹងថា ថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ ដើរលេងកម្សាន្តប្រមាណជាង ២លាននាក់។

ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បានឲ្យនៅព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣នេះថា តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា សម្រាប់ថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានា នៅទូទាំងប្រទេសសរុបចំនួន ២,០៩៨,៥០១នាក់ ក្នុងនោះ៖

-ភ្ញៀវជាតិ ២,០៧៩,៦៧០នាក់
-ភ្ញៀវបរទេសផ្ទៃក្នុង ១៨,៨៣១នាក់
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
-ខេត្តសៀមរាប ៤៣៦,៦៧៩នាក់
-ខេត្តបាត់ដំបង ៣០៥,៦១៥នាក់
-រាជធានីភ្នំពេញ ២៦៣,៥៤៩នាក់
-ខេត្តស្វាយរៀង ១៤៤,៧៧៨នាក់
-ខេត្តកណ្តាល ១២៨,៦៩១នាក់
-ខេត្តបន្ទាយមានជ័យ ១០៨,៥១៤នាក់
-ខេត្តកំពង់ឆ្នាំង ១០៣,៧៨៤នាក់
-ខេត្តព្រះសីហនុ ១០២,០៩៦នាក់
-ខេត្តកំពត ៩៥,៣៤៤នាក់

បើតាមក្រសួងទេសចរណ៍ ចរន្តនៃការដើរកម្សាន្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិ នាថ្ងៃទី ១ ឆ្នាំ ២០២៣នេះ មានសភាព ផុសផុលខ្លាំង ធៀបនឹងថ្ងៃចូលឆ្នាំទី ១កាលពីឆ្នាំ ២០២២។ ជាក់ស្តែង តួលេខខាងលើ មានការកើនឡើងប្រមាណ ១៤៣.១៩ភាគរយ ធៀបនឹងថ្ងៃចូលឆ្នាំទី ១ ឆ្នាំ ២០២២ ដែលភ្ញៀវសរុបមានត្រឹមតែប្រមាណ ៨៦ម៉ឺននាក់ប៉ុណ្ណោះ។

ដោយឡែក ស្ថិតិខាងលើ គឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន និងគោលដៅទេសចរណ៍ និងចំនួនភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋដែលទៅកម្សាន្ត នៅតាមកន្លែងសំខាន់ៗប្រារព្ធសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូច។

ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាបឆ្នាំ ២០២៣ ដែលជាខួប ១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ដែលបានប្រារព្វពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៣ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលមានសកម្មភាពកម្សាន្តសប្បាយជាច្រើន ដែលបង្ហាញពីវប្បធម៌ ប្រពៃណី ជាពិសេសទិដ្ឋភាពនៃការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេនៅលើពិភពលោកនៅប្រាសាទអង្គរវត្ត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


