ព័ត៌មានជាតិ
មន្រ្តីក្រសួងកិច្ចការនារី លើកទឹកចិត្តជនពិការក្នុងការងារអភិវឌ្ឍន៍សង្គម
លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានកិត្តិយស សមាគមតន្ត្រីសំនៀងជនពិការបានចាត់ទុកជនពិការ គឺជាធនធានមនុស្សដ៏សំខាន់ក្នុងការរួមចំណែកចូលរួមកិច្ចការងារជួយអភិវឌ្ឍន៍ ដល់សង្គមជាតិ។
ការថ្លែងបែបនេះ បានធ្វើឡើងនាឱកាសអញ្ជើញចូលរួមពិធីប្រគល់សញ្ញាប័ត្រ និងបិទវគ្គបណ្តុះបណ្តាលជំនាញម៉ាស្សាដៃទេព ជូនដល់គ្រូបង្គោលជាជនពិការភាពភ្នែក ចំនួន២១នាក់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ជាមួយគ្នានេះដែរ លោកស្រី ញ៉ែម មរកត បានមានប្រសាសន៍លើកទឹកចិត្តចំពោះជនពិការទាំងអស់ថា រាល់ការអភិវឌ្ឍទាំងអស់ក៏មានការចូលរួមចំណែកពីសំណាក់ជនពិការផងដែរ។ដូច្នេះសូមបងប្អូនពិការទាំងអស់កុំមានការបាក់ទឹកចិត្ត ឬអស់សង្ឃឹម ព្រោះថា រាជរដ្ឋាភិបាលកំពុងជំរុញការលើកកម្ពស់ដល់ជនពិការភាពតាមរយៈការផ្តល់ការងារធ្វើនិងបញ្ចូលក្នុងក្របខ័ណ្ឌជាដើម។

នៅក្នុងពិធីនោះដែរ ក្រៅតែបង្ហាញអារម្មណ៍រំភើបរីករាយលោក ចាប តូ ដែលជាប្រធានសមាគមតន្ត្រីសំនៀងជនពិការបានថ្លែងអំណរគុណសប្បុរសជនដែលបានចូលរួមឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ដើម្បីជួយផ្គត់ផ្គង់ដល់សមាគមផងដែរ។
សូមបញ្ជាក់ថា សមាគមតន្ត្រីសំនៀងជនពិការមានទីតាំងស្ថិតនៅភូមិស្រែជំរៅ សង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ