Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ ស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងការប្រារព្ធខួបទី ៥៦ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២

បានផុស

នៅ

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃ​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្ដែង​នូវ​ការ​អបអរ​សាទរ និង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្នុង​ការ​ប្រារព្ធ​ខួប​ទី ៥៦ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ ខណៈ​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​យុវជន​មជ្ឈិម​សហព័ន្ធ​យុវជន​កុម្មុយនិស្ត​វៀតណាម ដឹកនាំ​ដោយ លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិក​បម្រុង នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម លេខាធិការ​ទី ១ នៃ​មជ្ឈិម​សហព័ន្ធ​យុវជន​កុម្មុយនិស្ត​វៀតណាម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ស្ដីពី​យុវជន​វៀតណាម ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន ៧ មករា កាលពី​ព្រឹក​ថ្ងៃ​ពុធ ៥ កើត ខែ​ជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០២៣។

ក្នុង​ឱកាស​ជំនួប​នោះ លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បាន​ថ្លែង​នូវ​ការ​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​ទទួល​បាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​, ការគ្រប់គ្រង​បាន​យ៉ាង​ល្អ​នូវ​ជំងឺ​កូវីដ​-១៩ ដែល​ធានា​បាន​នូវ​សុខុមាលភាព​ប្រជាជន​, ការ​ដឹកនាំ​ដោយ​ជោគជ័យ​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ាន​, កិច្ចប្រជុំ​អាយ​ប៉ា ជាពិសេស​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី ៣២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បាន​យ៉ាង​ល្អ និង​ឆ្ពោះ​ទៅ​រៀបចំ​ការ​ប្រកួត​កីឡា​ប៉ា​រ៉ា​ហ្គេម នា​ពេល​ឆាប់ៗ​នេះ។ លោក​ក៏បាន​បង្ហាញ​នូវ​ការ​បន្ត​រឹតចំណង​មិត្តភាព សាមគ្គី​ភាព និង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​យុវជន នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​បន្ថែម​ទៀត ដើម្បី​រឹតចំណង​មិត្តភាព នៃ​ប្រទេស​ទាំងពីរ។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​នូវ​ការ​អបអរសាទរ និង​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្នុង​ការ​ប្រារព្ធ​ខួប​ទី ៥៦ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​យុវជន​ទាំងពីរ​ប្រទេស និង​បាន​ផ្ដាំផ្ញើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ ត្រូវ​រៀន​សូត្រ​ពី​យុវជន​ជំនាន់​មុន តាមរយៈ នៃ​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅវិញទៅមក ជាពិសេស​ក្នុង​ការ​ចាប់​យក​នូវ​ចំណុច​ល្អ ដើម្បី​រួមចំណែក​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស ក្រោម​ដំបូល នៃ​សុខ​សន្តិភាព។

សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត សង្ឃឹម​ថា ទស្សនកិច្ច​នេះ នឹង​ជួយ​ពង្រឹង​ថែមទៀត​ទំនាក់ទំនង​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ បក្ស​ទាំងពីរ និង​យុវជន​ទាំងពីរ​កាន់តែ​រឹងមាំ និង​ស្ថិតស្ថេរ​ជា​អមតៈ។

កិច្ច​ពិភាក្សា​បាន​ផ្ដោត​លើ​បទពិសោធន៍​របស់​ស្ថាប័ន​យុវជន នៃ​ប្រទេស​ទាំង ២ ក្នុង​ការ​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល និង​រាជរដ្ឋាភិបាល ជាពិសេស​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ដោយ​ជោគជ័យ នៃ​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូវីដ-១៩ នា​ពេល​កន្លងមក។ ក្រៅពី​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ការងារ គណៈប្រតិភូ នៃ​ប្រទេស​ទាំង ២ បាន​ប្ដេជ្ញា​បន្ត​លើក​កម្ពស់​កិច្ច​សហការ​បន្ថែម​ទៀត ជាពិសេស​ក្នុង​ក្របខ័ណ្ឌ នៃ​ការ​អភិវឌ្ឍ​យុវជន៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម