ព័ត៌មានជាតិ
សន្តិភាព និងកម្លាំងពលកម្មជំរុញឱ្យជប៉ុនបង្កើនការវិនិយោគទុននៅកម្ពុជា
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO ATSUSHI បានថ្លែងឱ្យដឹងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣នេះថា កម្ពុជាមានសក្ដានុពលច្រើន ដែលធ្វើឱ្យជប៉ុនបង្កើនការវិនិយោគបន្ថែមទៀតមកកម្ពុជា។

លោកឯកអគ្គរាជទូតបានបន្តថាមានកត្តាមួយចំនួនដែលប្រទេសជប៉ុនចង់បង្កើនការវិនិយោគនោះគឺ កម្ពុជាស្ថិតនៅចំកណ្ដាលតំបន់មេគង្គដែលបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយប្រទេសថៃ និងវៀតណាម។ បន្ថែមពីនេះ កម្លាំងពលកម្ម និងតម្លៃប្រាក់ខែធូរថ្លៃ ការបន្ធូរបន្ថយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិនិយោគិនបរទេស ព្រមទាំងសន្តិភាព ស្ថិរភាពនយោបាយធ្វើឱ្យជប៉ុនជំរុញឱ្យវិនិយោគគិនបន្ថែមទៀតនៅកម្ពុជា។
កម្ពុជាជាគោលដៅដែលមានសក្ដានុពលមួយរបស់ជប៉ុន ដែលជប៉ុនមានបំណងបង្កើនការវិនិយោគឱ្យកាន់តែច្រើន ខណៈនៅក្នុងប្រទេសជប៉ុនខ្វះកម្លាំងពលកម្មវ័យក្មេង ដូច្នេះត្រូវស្វែងរកទីផ្សារអន្តរជាតិ។
លោក ចាន់ រតនា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រូវធ្វើឱ្យផលិតផលក្នុងស្រុកមានទីផ្សារនៅបរទេស ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជាបានដាក់ចេញនូវការទូតសេដ្ឋកិច្ចមួយកន្លងមក ដែលណែនាំឱ្យស្ថានទូតកម្ពុជាប្រជុំជាមួយស្ថានទូត និងវិស័យឯកជនប្រជុំឱ្យបានទៀងទាត់ជំរុញការនាំចេញទំនិញទៅបរទេស។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា រយៈពេល ៤ ខែ ឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជាជប៉ុន មាទំហំទឹកប្រាក់ជាង ៥៧៣ លានដុល្លារ ធ្លាក់ចុះ ១០% បើប្រៀបឆ្នាំ ២០២២ ដែលមាន ៦៣៥ លានដុល្លារ។
ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុនក្នុងឆ្នាំ ២០២២ សម្រេចបាន ១,៩៤៨ លានដុល្លារកើនឡើង ១៥ ភាគរយបើប្រៀបធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនក្នុងតម្លៃ ១,១៧៣លានដុល្លារ ខណៈជប៉ុននាំចូលកម្ពុជា តម្លៃ ៧៧៤លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


