ព័ត៌មានជាតិ
អភិបាលស្រុកសៀមប៉ាង នឹងជំរុញឲ្យមន្ត្រីជំនាញកសិកម្មជួយបណ្តុះបណ្តាលបច្ចេកទេសដាំដំណាំដល់ជនជាតិដើមភាគតិច ដើម្បីផ្គត់ផ្គង់គ្រួសារ
លោក ផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង បានលើឡើងថា ក្នុងនាមអាជ្ញាធរលោកនឹងជំរុញឱ្យមន្ត្រីជំនាញកសិកម្មរកដៃគូរអភិវឌ្ឍន៍ផ្នែកកសិកម្មមកជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែបង្ការដល់ជនជាតិដើមភាគតិចដើម្បីឲ្យពួកគាត់មានជំនាញដាំដុះបានល្អ និងឱ្យទទួលបានផលច្រើន ដើម្បីរកប្រាក់ចំណូលបន្ថែមមកផ្គត់ផ្គង់គ្រយសារ។
ការលើកឡើងបែបនេះ បន្ទាប់លោកអភិបាលស្រុកបានឃើញប្រជាពលរដ្ឋជាជនជាតិដើមភាគតិចរែកបន្លែ ត្រីសាច់ដើរលក់នៅតាមផ្សារ ដែលពួកគាត់ដាំដុះទៅតាមលក្ខណគ្រួសារផង និងរកបានពីព្រៃធម្មជាតិផង។

លោកអភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា ត្រីសាច់បន្លែបង្ការដែលបងប្អូនជនជាតិរែកពន់ដើរលក់នេះ ប្រជាពលរដ្ឋទូទៅនិយមទិញយកទៅបរិភោគច្រើន ព្រោះវាជាបន្លែធម្មជាតិ។ លោកអភិបាលស្រុកបន្តថា អាជ្ញាធរសប្បាយចិត្ត ពេលបានឃើញពួកគាត់ចេះលក់ដូររកប្រាក់ដោះស្រាយជីវភាព ហើយក្នុងនាមអាជ្ញាធរ លោកនឹងជំរុញឱ្យមន្ត្រីជំនាញកសិកម្ម រកដៃគូរអភិវឌ្ឍន៍ផ្នែកកសិកម្មមកជួយបណ្តុះបណ្តាលបច្ចេកទេសដាំដុះបន្លែបង្ការ ដើម្បីធ្វើឲ្យពួកគាត់មានជំនាញដាំដុះបានល្អ និងឱ្យទទួលបានផលច្រើន ។

លោកស្រី ខា ស្រាយ រស់នៅភូមិទាក់ទាម ឃុំសន្តិភាព បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះបងប្អូនជនជាតិ ក៏ដូចជាបងប្អូនផ្សេងៗទៀត បានកាត់បន្ថយការពឹងផ្អែកលើកផលអនុផលព្រៃឈើ មកប្រកបរបរដាំបន្លែបង្ការលក់។ លោកស្រីបន្ថែមថា មុខរបររែកពន់ដើរលក់ដូរ បងប្អូនជនជាតិពុំសូវចេះធ្វើទេ ដូចនេះសូមអំពាវនាវបងប្អូនអ្នកផ្សារជួយគាំទ្រទិញដូរបន្លែរបស់ពួកគាត់ផងដើម្បីឲ្យបងប្អូនជនជាតិមានទឹកចិត្តក្នុងការដាំបន្លែហើយបានរួមគ្នាការពារធនធានធម្មជាតិ និងព្រៃឈើសហគមន៍ឲ្យបាននៅគង់វង់។

លោកស្រី បាង ពានជាង ជនជាតិខិ នៅភូមិឃុំសេកុង ស្រុកសៀមប៉ាង ដើរលក់បន្លែនេះដែរបានបញ្ជាក់ថា បច្ចុប្បន្នពួកគាត់បានអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ប្រឹងប្រែងដាំដំណាំរួមផ្សំ និងបន្លែបង្ការដើម្បីចង់ផ្លាស់ប្តូរមុខរបរចាកចេញពីការចូលព្រៃ បរបាញ់សត្វ បេះផ្លែឈើ ឬកាប់ឈើជាដើម។
លោកស្រីបន្តថា ទោះបីជាការខិតខំព្យាយាមកែប្រែមុខរបរនេះយ៉ាងណាក៏ដោយ ក៏បងប្អូនមួយចំនួននៅមិនទាន់បោះបង់ចោលទាំងស្រុងបានដែរ ដូចជាដើររកឃ្មុំ ក្តាម ខ្យង កង្កែប ហ៊ីង ចង្រិត ធ្វើនេសាទត្រីយកមកបរិភោគ និងនៅសេសសល់យកមកលក់។

លោកស្រី វ័នណារី បានអះអាងថា ការរែកទូលដើរលក់ភោគផលប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពងាយស្រួលព្រោះបានផ្លូវរឹងល្អ ស្រួលធ្វើដំណើរជាងកាលពី(ឆ្នាំ២០១៨ -១៩)ដោយសារកាលនោះផ្លូវខែវស្សាភក់ដើរមិនរួចទេ។
សូមបញ្ជាក់ថា បងប្អូនជនជាតិដើមភាគតិចនៅស្រុកសៀមប៉ាងមានគ្រឹង-កាវែត-ខិ-បច្ចុប្បន្នបានផ្លាស់ប្តូរទំលាប់ច្រើន ចេះលក់ដូរបន្លែបង្ការ ត្រីសាច់ ដែលជាមុខរបរបន្ទាប់បន្សំ ដើម្បីរកប្រាក់ចំណូលបង្គ្រប់បន្ថែមក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃក្រៅពីការធ្វើស្រែចំការ៕
អត្ថបទ៖ ងិនលីម





-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


