ព័ត៌មានជាតិ
សម្ដេចសង្ឃកម្ពុជាមួយអង្គ បានលាចាកសិក្ខាបទ ដោយសុខចិត្តលះបង់ងារជាសម្ដេច
សម្តេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាព្រះចៅអធិការវត្តមង្គលវ័ន បានលាចាកសិក្ខាបទពីភិក្ខុភាវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ ដោយសុខចិត្តលះបង់ងារជាសម្ដេច។

បើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លេខាធិការដ្ឋានគណៈសង្ឃនាយក ការលាចាកសិក្ខាបទរបស់សម្ដេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា នៅពេលនេះ គឺដើម្បីចូលរួមបម្រើការងារសង្គមខាងផ្នែកអាណាចក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ តាមលិខិតទូលថ្វាយសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ត សម្ដេចព្រះសង្ឃនាយកនៃកម្ពុជា សម្តេចសង្ឃ ឃី សុវណ្ណរតនា បានសុំព្រះបរមរាជានុញ្ញាតលាលែងពីព្រះគោរម្យងារ «សម្តេចព្រះមហាអរិយវង្ស»។ សម្តេចសង្ឃរូបនេះ បានបញ្ជាក់ថា នាពេលបច្ចុបន្ននេះ ព្រះអង្គមានភាពនឿយណាយ អស់និស្ស័យក្នុងព្រះផ្នួស ហើយមានបំណងចូលរួមចំណែកបម្រើសង្គមជាតិក្នុងភាពជាឃរាវាស (ជនធម្មតា)។ ដូច្នេះ ព្រះអង្គ សុំលាលែងពីព្រះគោរម្យងារ «សម្តេចព្រះមហាអរិយវង្ស» ចាប់ពីពេលនេះតទៅ។

បើតាមលិខិតដដែលនេះ សម្តេចសង្ឃ ឃី សុវណ្ណរតនា បានសាងព្រះផ្នួសបួសជាបព្វជិត អស់រយៈពេល៣៣វស្សា និងបានរួមចំណែកកសាង អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា តាមរយៈស្ថាប័នសម្ដេចព្រះសង្ឃរាជ គណៈសង្ឃនាយក និងវិស័យពុទ្ធិកសិក្សា ព្រមទាំងចូលរួមជួយកិច្ចការសង្គម តាំងពីឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ននេះ អស់រយៈពេល២១ឆ្នាំមកហើយ។
គួរជម្រាបថា សម្ដេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា មានតួនាទីជាអគ្គលេខាធិការរងថេរសភាព្រះពុទ្ធសាសនាកម្ពុជា ជាព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ជាព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះអនុគណខណ្ឌ៧មករា និងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ រាជធានីភ្នំពេញ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


