ព័ត៌មានជាតិ
អាជ្ញាធរស្រុកមណ្ឌលសីមា ទុកពេល ១៥ ថ្ងៃ ឱ្យរុះរើសំណង់លើចំណីថ្នល់
មន្ត្រីការិយាល័យរៀបចំដែនដីស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រាប់ដល់ពលរដ្ឋសាងសង់ផ្ទះ និងសំណង់ផ្សេងៗលើដីចំណីផ្លូវសាធារណៈ ត្រូវរុះរើចេញឱ្យអស់ក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

លោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក បានដឹកនាំក្រុមការងារថ្នាក់ស្រុក រួមមាន លោក ស៊ីវ ប៊ុនធឿន អនុប្រធានការិយាល័យដែនដី បានចុះពិនិត្យ និងវាស់វែងសំណង់ដែលរំលោភលើដីចំណីផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចគល់ស្ពានព្រែកកោះប៉ោ ត្រើយខាងលិចភូមិនាងកុក រហូតដល់ចំណុចព្រះអង្គគោកធ្លក ភូមិចាំយាម ក្នុងមូលដ្ឋានឃុំប៉ាក់ខ្លង។

មន្រ្តីជំនាញខាងលើអះអាងថា អាជ្ញាធរ និងមន្រ្តីជំនាញ ទុកពេលត្រឹម ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ករណីមានអ្នករឹងរូស នឹងអនុវត្តវិធានការច្បាប់ជាដាច់ខាត។

ទាក់ទិនបញ្ហានេះ លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា លើកឡើងរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នេះថា ក្រុមហ៊ុនរដ្ឋាករទឹកស្អាតខេត្តកោះកុង នឹងពង្រីកបង្គប់ទុយោទឹកស្អាតបានធំជាមុន សម្រួលដល់ការចែកចាយទឹកជូនពលរដ្ឋក្នុងមូលដ្ឋាន។ ដូច្នេះអាជ្ញាធរមើលឃើញថា មានពលរដ្ឋមួយចំនួនបានរំលោភបំពានចូលចំណីថ្នល់ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបណ្តាញទឹកស្អាត។

លោកអភិបាលស្រុកមណ្ឌលសីមា បញ្ជាក់បន្ថែមថា ផ្លូវជាតិលេខ៤៨ ចាប់ពីគល់ស្ពានកោះកុង ទៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក៏ត្រៀមពង្រីកថ្មីឱ្យធំជាងពេលបច្ចុប្បន្នក្នុងន័យសម្រួលប្រព័ន្ធចរាចរណ៍ធ្វើដំណើរទៅមកកាន់តែល្អប្រសើរ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


