ព័ត៌មានជាតិ
វិទ្យាល័យព្រះមហាក្សត្រីកុសមៈ នឹងបើកឲ្យសិស្សចូលរៀនឡើងវិញនៅថ្ងៃស្អែក ក្រោយសំអាតគ្រាប់មិនទាន់ផ្ទុះរួចរាល់
វិទ្យាល័យព្រះមហាក្សត្រីកុសមៈ ដែលស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នឹងបើកឲ្យសិស្សានុសិស្សចូលរៀនធម្មតាឡើងវិញ នៅថ្ងៃទី ២១ សីហា ស្អែកនេះ បន្ទាប់ពីមន្ត្រីជំនាញស៊ីម៉ាក់ បានធ្វើការបោសសំអាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងទីធ្លាសាលាចប់ជាស្ថាពរ។

បើតាម លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា អង្គភាពស៊ីម៉ាក់ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមកប់ក្នុងដី នៃបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រីកុសមៈនៅខេត្តក្រចេះបញ្ចប់ជាស្ថាពរនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៣ ហើយនៅថ្ងៃទី២០ សីហា មន្ត្រីជំនាញស៊ីម៉ាក់ នឹងដឹកជញ្ជូនគ្រាប់មិនទាន់ផ្ទុះទាំងអស់ទៅកម្ទេចចោល។

លោកអគ្គនាយក បានបន្តថា «សូមលោកគ្រូ អ្នកគ្រូ និងក្មួយៗ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋនៅក្រុងក្រចេះ បញ្ជូនកូនចៅចូលរៀនវិញជាធម្មតានៅថ្ងៃច័ន្ទ ទី ២១ ខែសីហា ឆ្នាំ ២០២៣ ស្របតាមការជូនដំណឹងរបស់លោកនាយកសាលា និងមន្ទីរអប់រំខេត្ត»។

លោកអគ្គនាយកស៊ីម៉ាក់ បានបន្ថែមថា កិច្ចប្រតិបត្តិការបោសសំអាតគ្រាប់មិនទាន់ផ្ទុះនៅក្នុងវិទ្យាល័យព្រះមហាក្សត្រីកុសមៈនេះ មន្ត្រីស៊ីម៉ាក់ បានសម្រេចលទ្ធផលប្រមូលគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២.២៨៦ គ្រាប់។
លោកអគ្គនាយកស៊ីម៉ាក់ បានពន្យល់ថា មូលហេតុដែលវិទ្យាល័យនេះសម្បូរគ្រាប់មិនទាន់ផ្ទុះ គឺដោយសារវិទ្យាល័យនេះ ត្រូវបានគេយកធ្វើជាបន្ទាយកងទ័ព។

លោកអគ្គនាយក បានបន្ថែម ថាផ្អែកតាមព័ត៌មានពីសាក្សីដែលធ្លាប់បានឃើញ និងរស់នៅក្បែរៗ សាលានេះ បានឲ្យដឹងថា ទីតាំងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈនេះ ជាទីតាំងសាលារៀនចាប់តាំងពីសម័យសង្គមរាស្ត្រនិយម ប៉ុន្តែក្នុងសម័យសង្គ្រាម និងខ្មែរក្រហម(១៩៧៥-ដើមឆ្នាំ១៩៧៩) ទីតាំងសាលាក៏បានប្រែក្លាយជាបន្ទាយកងទ័ពខ្មែរក្រហម។ ក្រោយថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ ទីតាំងនេះ បន្តប្រើធ្វើជាបន្ទាយរហូតដល់ឆ្នាំ ១៩៨៧ ទើបប្រគល់អតីតបន្ទាយទាហាននេះមកឲ្យអាជ្ញាធរខេត្តក្រចេះ ដើម្បីប្រើប្រាស់ធ្វើជាសាលារៀនវិញ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


