ព័ត៌មានជាតិ
ដើម្បីជួយកុមារកម្ពុជា អ្នកស្ម័គ្រចិត្ត ២រូប ព្រមជិះកង់ឆ្លងប្រទេសតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប រៃអង្គាសប្រាក់
«កម្មវិធីជិះកង់តាមតំបន់ភូមិភាគអាស៊ីអាគ្នេយ៍នេះ ៩៧០០ គីឡូម៉ែត្រ» និង «ជិះកង់សប្បុរសក្នុងទ្វីបអឺរ៉ុប ៣០០០ គីឡូម៉ែត្រ ដើម្បីកុមារកម្ពុជា» ធ្វើឡើងក្នុងគោលបំណង ដើម្បីរៃអង្គាសប្រាក់ជួយកុមារកម្ពុជា ដែលមានជំងឺមហារីក និងជំងឺផ្សេងៗ កំពុងសម្រាកព្យាបាល និងមានតម្រូវការព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ។
កម្មវិធីជិះកង់សប្បុរសនេះ ជាផ្នែកមួយនៃព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ លើកទី៩ ដែលនឹងប្រព្រឹត្តិ ទៅនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ សប្តាហ៍នេះ។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យតែងរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីរៃ អង្គាសថវិកាទៅបំពេញតម្រូវការ ពិនិត្យ និងព្យាបាលកុមារកម្ពុជា ដោយលើកនេះ មានអ្នកស្ម័គ្រចិត្ត ២នាក់ ចូលរួមផ្សព្វផ្សាយដំណឹងអំពីសកម្មភាពនៃមន្ទីរពេទ្យកុមារអង្គរ តាមរយៈការជិះកង់ ក្នុងដំណើរដ៏វែងឆ្ងាយ។


អ្នកស្ម័គ្រចិត្តទី១ គឺ លោក ទីវ តារារិទ្ធិ
បេសកកម្មជិះកង់កាត់តំបន់ភូមិភាគអាស៊ីអាគ្នេយ៍ រយៈពេលជិត ៣ខែ ពោលគឺចាប់ចេញដំណើរពីថ្ងៃទី០១ ខែមិថុនា លោក ទីវ តារារិទ្ធិ បានជិះកង់ផ្សងព្រេងតែម្នាក់ឯង ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ រួមមាន វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី និង ថៃ ក្នុងដំណើរ ៩៧៥០គីឡូម៉ែត្រ ដើម្បីវិលត្រលប់មកបញ្ចប់គោលដៅ នៅមុខមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប ដែលគ្រោងនឹងទៅដល់នៅថ្ងៃទី២៦ សីហា ស្អែកនេះ។


អ្នកស្ម័គ្រចិត្តទី២ គឺ លោក ផូ ផល្លា
ក្នុងដំណើរបេសកកម្មរៃអង្គាសថវិកាចម្ងាយ ៣០០០គីឡូម៉ែត្រ សហព័ទ្ធមន្ត្រីការទូតនៃស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីសរូបនេះ លោកត្រូវជិះកង់ផ្សងព្រេង កាត់ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន៨ ដោយចាប់ផ្តើមចាកចេញពី ប្រទេសបារាំង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ទៅកាន់ប្រទេសលុចសំបួ ចក្រភពអង់គ្លេស ប៊ែលហ្ស៉ិក អ៉ីតាលី ហូឡង់ និងអាល្លឺម៉ង់ ដោយប្រើពេល ៤១ថ្ងៃ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០៣ ខែកញ្ញា ខែក្រោយនេះ។
ម្សិលមិញនេះ ពោលគិតត្រឹមរយៈពេល ៣២ថ្ងៃ លោកបានដល់ទីក្រុង Milan ប្រទេសអុីតាលីហើយ ដោយជិះបានចម្ងាយ ២,៣៧០ គីឡូម៉ែត្រ។


ក្នុងដំណើរជិះកង់ដ៏វែងឆ្ងាយ អ្នកស័្មគ្រចិត្តទាំងពីររូប បានឆ្លងកាត់ឧបសគ្គជាច្រើន ត្រូវជិះកាត់ថ្ងៃក្តៅ កាត់ភ្លៀង ទាំងយប់ទាំងថ្ងៃ ដោយត្រូវជិះឡើងចុះភ្នំ និងស្ថានភាពផ្លូវលំបាកលំបិន វង្វេងផ្លូវក៏មាន ដោយសារតែការធ្វើដំណើរ គឺពឹងផ្អែកតែលើ Google Map ប៉ុណ្ណោះ។ យ៉ាងណាមិញ បេសកកម្មរបស់អ្នកទាំងពីរច្រើនថ្ងៃខែមកនេះ ក៏ទទួលបានការសាទរពីសាធារណជនទាំងក្នុងស្រុក និងក្រៅស្រុក និងបាននាំយកនូវថវិកាខ្លះៗរបស់សប្បុរសជន ពីគ្រប់ទិសទី ជូនមន្ទីរពេទ្យផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៩ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៧ សីហា ចុងសប្តាហ៍នេះ គឺមានការជិះកង់ជាក្រុមធំ ចេញពីគោលដៅមុខសណ្ឋាគារសុខាសៀមរាប (ផ្លូវ៦០ម៉ែត្រ) ឆ្ពោះទៅបញ្ចប់នៅទីតាំងវាយកូនហ្គោល សៀមរាប ប៊ូយ៉ុង ខាន់ទ្រីក្លឹប ក្រុងសៀមរាប រួមនឹងសកម្មភាពមួយចំនួនទៀត។
សម្រាប់អ្នកដែលចង់ចូលរួមបរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរ អាចបរិច្ចាគបាន តាមរយៈ៖
– ធនាគារ ABA ៖ 000 320 555 (Angkor Hospital for Children) ។
– ភ្នាក់ងារវេប្រាក់វីង (WING) ៖ ប្រាក់រៀល: 9122 និង ប្រាក់ដុល្លារ: 8122 ។
– ធនាគារអេស៊ីលីដា ៖ 01000105696828 (Angkor Hospital for Children) ៕
អត្ថបទ៖ សុធាវី
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


