ព័ត៌មានជាតិ
រដ្ឋាភិបាល នៅតែបន្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ក្នុងគ្រួសារក្រីក្រ
ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រជាង១៧ម៉ឺននាក់ បានទទួលផលពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល ដោយរដ្ឋចំណាយថវិកាសរុបប្រមាណ១០លានដុល្លារតាំងពីចាប់ផ្តើមអនុវត្តពីខែមិថុនា ឆ្នាំ២០១៩ដល់ឆ្នាំ២០២០។

ដោយឡែកគិតត្រឹមខែមករា ឆ្នាំ២០២១នេះ មានស្ត្រីនិងកុមារជាង៧ម៉ឺននាក់ ទទួលបានផលពីកម្មវិធីនិងចំណាយថវិការដ្ឋសរុបប្រមាណ៦លានដុល្លារ។
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានមានប្រសាសន៍បញ្ជាក់ឲ្យដឹង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំនិងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ឆ្នាំ២០២០និងទិសដៅអនុវត្តបន្តឆ្នាំ២០២១ ដែលបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញនាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រីឯកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ រហូតមកដល់បច្ចុប្បន្ននេះក្រសួងសង្គមកិច្ចបានបើកផ្តល់បានចំនួន៣ជុំមាន៧លើករួចមកហើយ និងមានគ្រួសារក្រីក្រជាង៦៨ម៉ឺនគ្រួសារបានទទួលផលពីកម្មវិធីនេះ ដោយចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក។ បច្ចុប្បន្នក្រសួងបាននិងកំពុងបន្តអនុវត្តជុំទី៤ ដែលមានរយៈពេល៣ខែបន្តទៀត ក្នុងខែមករា កុម្ភៈនិងមីនា ឆ្នាំ២០២១។

គួររំលឹកថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន២ ជូនប្រជាជនប្រភេទខាងលើធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតានិងទារកក្នុងគ្រួសារក្រីក្រនិងរក្សា លំនឹងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលដ៏លំបាកនេះ។ ជារួម លោករដ្ឋមន្ត្រី វង សូត បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩នឹងត្រូវបញ្ចប់ នៅពេលខាងមុខនេះ។ ប៉ុន្តែ កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោមពីរឆ្នាំ ក្នុងគ្រួសារក្រីក្ររាជរដ្ឋាភិបាលនៅតែបន្តអនុវត្តជាបន្តទៀត៕
អត្ថបទ៖ វត្តី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៤ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន