ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ថា ពលរដ្ឋខ្មែរភ្ញាក់ផ្អើលពេលដឹងកម្ពុជាមានអគ្គិសនី និងអ៊ីនធឺណិត ប្រើគ្រប់គ្រាន់ដោយខ្លួនឯង
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិយាយនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថា ប្រជាពលរដ្ឋខ្មែរមួយភាគមានការភ្ញាក់ផ្អើល ក្រោយដឹងថា កម្ពុជាមានអគ្គិសនី និងអ៊ីនធឺណិត ប្រើប្រាស់គ្រប់គ្រាន់ដោយខ្លួនឯង ដោយមិនចាំបាច់ពឹងប្រទេសជិតខាង។

ការលើកឡើងរបស់សម្ដេចធិបតី ក៏បានកើតឡើងខណៈកម្ពុជាបានសម្រេចិត្តកាត់ផ្ដាច់ ហើយបង្វែរការធានាការផ្គត់ផ្គង់ថាមពលអគ្គិសនី និងអ៊ីនធឺណិត ដោយខ្លួនឯង បន្ទាប់ពីថៃ បានគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតមកកម្ពុជា។ ការណ៍នេះក៏នាំឱ្យមានការព្រួយបារម្ភខ្លះពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ព្រោះខ្លាចថាកម្ពុជាមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាអគ្គិសនី និងអ៊ីនធឺណិត ដោយខ្លួនឯង នៅពេលផ្ដាច់ការផ្គត់ផ្គង់ពីថៃ។

ប៉ុន្តែក្រោយមានមតិលើកឡើងពីបញ្ហាអគ្គិសនីដូច្នេះ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ៃ និងថាមពល បញ្ជាក់ថា កម្ពុជាមិនបានប្រើអគ្គិសនីពីប្រទេសថៃឡើយ ហើយលោក ក៏អះអាងបន្ថែមពីធានាបានរបស់កម្ពុជាចំពោះអគ្គិសនី ដែលអាចប្រើប្រាស់គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់គ្រប់កន្លែង ដែលភ្ជាប់នឹងបណ្ដាញជាតិ ដោយមិនចាំបាច់ពឹងផ្អែកការទិញពីប្រទេសថៃទៀតទេ។
ថ្លែងចេញពីមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតពីប្រទេសថៃ គឺមិនមែនមានន័យ ថា កម្ពុជាផ្តាច់ទំនាក់ទំនងជាមួយថៃទេ តែជាបញ្ជាក់នូវភាពម្ចាស់ការ និងឯករាជ្យភាពរបស់កម្ពុជា។ សម្តេច ថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស រួមទាំងក្នុងស្រុក មានការភ្ញាក់ផ្អើលដែលមានកម្ពុជាមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណេតដោយខ្លួនឯងបែបនេះ៕

ចំពោះការគំរាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បានអះអាងថា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃ អាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លោករដ្ឋមន្ត្រី ថា លទ្ធផលនេះ គឺកើតឡើងដោយសារការគំរាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


