ព័ត៌មានជាតិ
គម្រោងសាងសង់ព្រះបដិមាលើភ្នំបូកគោគ្រោងពង្រីកបន្ថែម ៨ ម៉ឺន ៤ ពាន់អង្គតូចៗ ចំណាយថវិកាកើនឡើងទ្វេដង
ព្រះសង្ឃ ពុទ្ធបរិស័ទរួមជាមួយនឹងភ្ញៀវទេសចរជាង ៦ ពាន់ នាក់នៅថ្ងៃទី ២៣-២៤ ខែកញ្ញា ឆ្នាំ ២០២៣ បានចូលរួមដង្ហែរពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីឡើងទៅលើកំពូលភ្នំបូកគោនៅត្រង់ចំណុចវាលស្រែ ៥០០ ដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ ដែលបានសាងសង់នៅលើខ្នងភ្នំបូកគោ ស្ថិតនៅក្នុងក្រុងបូកគោ ខេត្តកំពត។

ស្ថាបត្យករក្រុមហ៊ុនសុខាគ្រុប លោក អ៊ុន ចាន់ណារើន បានបញ្ជាក់ឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមាដែលមានកម្ពស់១០៨ម៉ែត្រនៅលើខ្នងភ្នំបូកគោត្រង់ចំណុចវាលស្រែ៥០០ត្រូវបានពង្រីកដោយគ្រោងកសាងព្រះពុទ្ធប្បដិមាអង្គតូៗចំនួន៨ម៉ឺន៤ពាន់ព្រះអង្គបន្ថែមទៀត សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ម៉ែត្រ នេះគម្រោងទាំងមូលប្រើពេលសាងសង់៣ទៅ៤ឆ្នាំ ចំណាយថវិកាប្រមាណ ៦០-៧០ លានដុល្លា។
នៅក្នុងបទបង្ហាញស្តីពីគម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនាពេលនោះ លោក អ៊ុន ចាន់ណារើន បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសុខាគ្រុប បានយកចិត្តទុកដាក់ និងសិក្សាលម្អិតពង្រីកគម្រោងកសាងព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែ ឲ្យកាន់តែស្អាតទាក់ទាញ និងមានអត្ថន័យគ្រប់ជ្រុងជ្រោយតាមប្រវត្តិ និងខ្លឹមសាររបស់សាសនាព្រះពុទ្ធដែលជាសាសនារដ្ឋ ហើយទទួលបានការចូលរួមគាំទ្រពីក្រសួងជំនាញពាក់ព័ន្ធ និងរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបន្តថា បច្ចុប្បន្នក្រៅពីការកសាងព្រះពុទ្ធបដិមាដ៏ធំសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិក ក្រុមហ៊ុនសុខា គ្រុបបានផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមាអង្គតូចៗចំនួន ៨៤០០០អង្គ ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ទាំង៨៤០០០ព្រះធម្មក្ខន្ធ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់១០៨ ម៉ែត្រ។
ព្រះពុទ្ធប្បដិមាអង្គតូចៗទាំងនោះ មានទំហំកម្ពស់០.៣១ម៉ែត្រ, បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន៤ថ្នាក់ ៩ជាន់ ធ្វើអំពីថ្មភ្នំបូកគោនេះតាមការសិក្សាគម្រោងទាំងមូលនឹងសាងសង់ឲ្យរួចរាល់ក្នុងរយៈពេល ៣ទៅ៤ឆ្នាំ ដោយគ្រោងចំណាយថវិកាប្រមាណ៦០ ទៅ៧០លានដុល្លា។

លោកបានបញ្ជាក់បន្ថែមថា គម្រោងនេះផុសចេញពី គំនិតរបស់អ្នកឧកញ៉ាបណ្ឌិត សុខ គង់ ដែលលោកមានចក្ខុវិស័យ និងសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ ដែលជាព្រះពុទ្ធប្បដិមាដ៏ធំ ហើយខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្នុងចំណោមព្រះពុទ្ធប្បដិមាខ្ពស់ៗនៅលើពិភពលោក។
គម្រោងសាងសង់ព្រះពុទ្ធប្បដិមានេះដែរ ជាការរក្សានូវអត្តសញ្ញាណ និងសាសនាជាតិ ព្រោះព្រះពុទ្ធប្បដិមាទាំងនោះនឹងគង់នៅជាសម្បត្តិវប្បធម៌ជាតិតជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តមរបស់ពុទ្ធសាសនិកជនទាំងអស់គ្នា និងទុកជាស្នាដៃនៃកេរ្តិ៍មរកត ដល់កូនចៅជំនាន់ក្រោយ។

ព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រមានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារ ទៅតាមរចនាប័ទ្មបាយ័នជា រចនាប័ទ្មកំពូល នៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពី បេតុងអាម៉េពណ៌មាសបែរព្រះ ភក្ត្រនៅទិសខាងកើត បច្ចុប្បន្នសម្រេចការសាងសង់រង្វង់២៥%៕

អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


