ព័ត៌មានជាតិ
ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ចុះបង្ក្រាបបទល្មើសនេសាទ២ករណីក្នុងស្រុកសង្កែ
កម្លាំងចម្រុះមកពីមន្ទីរ ស្ថាប័ន ផ្សេងគ្នាក្នុងខេត្តបាត់ដំបង បានចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងដែនបឹងទន្លេសាបក្នុងមូលដ្ឋានស្រុកសង្កែ ដែលគេដឹងថា ជាស្រុកនៃគោលដៅមួយសម្បូរទៅដោយបទល្មើសនេសាទ ក្នុងចំណោមស្រុកជាប់បឹងទន្លេសាប២ផ្សេងទៀត នៃខេត្តបាត់ដំបង។ ដែលមានបទល្មើសនេសាទមិនចាញ់គ្នាប៉ុន្មាននោះ គឺស្រុកឯកភ្នំ និងស្រុកម៉ោងឫស្សី ។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រចំណុចខ្មៅមុខ និងខាងលិចខ្មៅមុខ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្រុមជនទុច្ចរឹត បានប្រើឧបករណ៍នេសាទខុសពីការកំណត់របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបន្តថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាឲ្យមន្ត្រីក្នុងមូលដ្ឋានស្រុកចុះអនុវត្តតែម្តង ដោយមានការសហការ ជាមួយសមត្ថកិច្ចក្នុងមូលដ្ឋានផង ។

ជាលទ្ធផលនៃការបង្ក្រាប ក្នុងនោះបានកាប់បំផ្លាញចោលសាច់អួនប្រវែង ១៦០០ម៉ែត្រ បង្គោលចំនួន ៦០០ដើម ឡុកចំនួន ០៥គ្រឿង ត្រីចម្រុះចំនួន៨០គីឡូក្រាម ត្រូវបានលែងឲ្យមានសេរីភាពវិញផងដែរ ។

លោកបញ្ជាក់ថា នៅមានបទល្មើសដ៏ធំមួយទៀតដែលមានប្រវែងរាប់សិបគីឡូម៉ែត្រ នៅក្នុងស្រុកដដែល លើគោលដៅផ្សេងពីគ្នា ដែលត្រូវបានប្រជាពលរដ្ឋរាយការណ៍ ហើយលោកបានលើកថ្ងៃបង្ក្រាប ដោយមន្ត្រីថ្នាក់ក្រោមប្រចាំនៅស្រុកប្រាប់លោកថា លោកមេឃុំជាប់រវល់ ទើបសុំពន្យារយះពេលបែបនេះ តែប្រជាពលរដ្ឋដែលបានរាយការណ៍តបថា មិនគួរអូសបន្លាយពេលឲ្យបទល្មើសបែបនេះទេ ពេលដែលពួកគាត់រាយការណ៍ហើយនោះ៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


