ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ដាក់ដំណើរការជាផ្លូវការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល
នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល។ ក្នុងពិធីនេះ ក្រសួង ចុះអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការអភិវឌ្ឍជំនាញឌីជីថលជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៦។

ការដាក់ដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ បង្កើតឡើងស្របតាមចលនាការណ៍នៃការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ និងសកល ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ព្រមទាំងស្វ័យប្រវត្តិកម្ម ដែលបង្ហាញតួនាទីកាន់តែសំខាន់នៃបច្ចេកវិទ្យាឌីជីថលក្នុងសកម្មភាពសេដ្ឋកិច្ច ធុរកិច្ច និងអភិបាលកិច្ច។
ក្នុងអំឡុងពេល២សតវត្សរ៍ចុងក្រោយនេះ បច្ចេកវិទ្យាឌីជីថល បាននឹងកំពុងក្លាយជាផ្នែកដ៏សំខាន់នៃសកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងបានផ្ដល់នូវកាលានុវត្តភាពថ្មីជាច្រើន។ ជាក់ស្ដែង ក្នុងបរិការណ៍នៃការរីករាលដល់នៃជំងឺកង-១៩ បច្ចេកវិទ្យា ឌីជីថលត្រូវបានមើលឃើញថាមានសន្ទុះខ្លាំងទ្វេដង ក្នុងការជំរុញ និងសម្រួលដល់សម្មភាពសេដ្ឋកិច្ច និងធុរកិច្ច និងដល់ប្រជាពលរដ្ឋទូទៅ។

ជានិន្នាការទៅមុខ កម្ពុជាផ្តោតជាចម្បងលើការជំរុញឌីជីថលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថល ដោយផ្តល់អាទិភាពលើការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និងប្រជាជនឌីជីថល ដើម្បីបង្កើតផលិតភាពនិងកសាងភាពធន់នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ដូច្នេះ ដើម្បីចូលរួមក្នុងការកសាងមូលធនមនុស្សឌីជីថល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើត “កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល” ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល តាមរយៈការផ្តល់ថវិកាសិក្សា ដោយមិនគិតការប្រាក់ ការប្រឹក្សាយោបល់ដល់និស្សិត ការសម្របសម្រួល ការស្នាក់នៅរបស់និស្សិត ការសហការជាមួយគ្រឹះស្ថានសិក្សា និងស្ថាប័នពាក់ព័ន្ធ ក្នុងការការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់បម្រើដល់ការអប់រំ។

កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ ក៏នឹងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក៏ដូចជាចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ លើកកម្ពស់ស្តង់ដាការអប់រំលើជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល។
សូមជម្រាបថា គ្រឹះស្ថានឧត្តមសិក្សាដៃគូទាំង៦ របស់កម្មវិធីនេះ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងសាកលវិទ្យាល័យផារ៉ាហ្គន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


