ព័ត៌មានជាតិ
ការងារស្ថិតិ និងអត្រានុកូលដ្ឋាន ជាកិច្ចការដ៏មានសារៈសំខាន់ និងជាសេវាតម្រូវការសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប នៅក្នុងជីវភាពប្រចាំថ្ងៃ
លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ ការងារស្ថិតិ និងអត្រានុកូលដ្ឋាន គឺជាកិច្ចការ ដ៏មានសារៈសំខាន់ និងជាសេវាតម្រូវការ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវការក្នុងជីវភាពប្រចាំថ្ងៃ ហើយឯកសារនេះ ក៏ជាឯកសារបញ្ជាក់អំពីស្ថានភាពរបស់បុគ្គលម្នាក់ៗផងដែរដែលមានដូចជាកំណើត, ការរៀបអាពាហ៍ពិពាហ៍ និងមរណភាព។

ការលើកឡើងបែបនេះបានធ្វើឡើងខណៈអញ្ជើញជាតំណាងលោក ឃួង ស្រេង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលស្តីពីការចុះបញ្ជីអត្រានុកូលដា្ឋន តាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាល ដោយ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅមូលដ្ឋានសង្កាត់ ចំនួន ០៦ នរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះហើយពិធីនេះ ក៏មានវត្តមានលោក ឧត្តមសេនីយ៍ឯក បណ្ឌិត តូប នេត អគ្គនាយក ន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃផងដែរ។
លោក កើត ឆែ បានមានប្រសាសន៍ថា៖ការងារស្ថិតិ និងអត្រានុកូលដ្ឋាន គឺជាកិច្ចការ ដ៏មានសារៈសំខាន់ និងជាសវាតម្រូវការ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវការ ក្នុងជីវភាពប្រចាំថ្ងៃ ហើយឯកសារអត្រានុកូលដ្ឋាន គឺជាឯកសារ បញ្ជាក់អំពីស្ថានភាពរបស់បុគ្គលម្នាក់ៗ ដែលរួមមាន៖ (១) កំណើត (២) ការរៀបអាពាហ៍ពិពាហ៍ និង(៣) មរណភាព។

និយាយម៉្យាងទៀត សម្រាប់ទិដ្ឋភាពច្បាប់ ឯកសារអត្រានុកូលដ្ឋាន គឺជាភស្តុតាងលាយលក្ខណ៍ អក្សរ ដែលបង្ហាញអំពីស្ថានភាពគតិយុត្តរបស់បុគ្គលម្នាក់ៗ និងប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់សិទ្ធិ និងកាតព្វកិច្ចផ្សេងៗផងដែរ។
លោកបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការ យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅសង្កាត់ចំនួន ១៤ នៃខណ្ឌទាំង១៤ ដោយធ្វើការជ្រើសរើសយក ១សង្កាត់ ក្នុងខណ្ឌនីមួយៗ ក្នុងគោលបំណងបង្ខិតសេវានៃការផ្តល់អត្តសញ្ញាណប័ណ្ណ ឱ្យ នៅកៀកជិតប្រជាពលរដ្ឋ ក្នុងនោះក្រុមការងារបានកំណត់ជ្រើសរើស យក ១សង្កាត់ ក្នុងខណ្ឌនីមួយៗ សរុប ១៤ សង្កាត់ លើ ១៤ ខណ្ឌ ន រាជធានីភ្នំពេញ ដើម្បីបម្រើឱ្យការងារសាកល្បងនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ។
ដោយឡែក សម្រាប់លើកទី២នេះ គឺជាការដាក់ឱ្យដំណើរការសាកល្បងនូវការងារចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹង ពីមូលដ្ឋានសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងសង្កាត់ចំនួន ០៦ នៃខណ្ឌពោធិ៍សែនជ័យ។

លោកបន្តថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ យើងបានជួបជុំគ្នាម្ដងហើយ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើទិដ្ឋភាពរួម នៃការដាក់ឱ្យ ដំណើរការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធឌីជីថល ហើយសម្រាប់ ថ្ងៃនេះទៀតសោត គឺជាការជួបជុំក្នុងក្របខណ្ឌវគ្គបណ្តុះបណ្តាល ដែល មានគោលបំណង ពន្យល់លម្អិតអំពីបែបបទ និងនីតិវិធី ដែលត្រូវអនុវត្ត សម្រាប់ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋាន សុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ។
ការត្រៀម អនុវត្តទម្រង់បែបបទថ្មី ព្រោះថានេះ គឺជាការចាប់ផ្ដើមមួយ ដ៏មាន សារៈសំខាន់ ក្នុងគោលដៅពង្រឹងការងារគ្រប់គ្រងអត្រានុកូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឌ (កំណើត និងមរណភាព) ឱ្យស្របតាមច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែល ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ផង និង ស្របតាមគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើ ទំនើបកម្មស្ថាប័ន និងការលើកកម្ពស់ការធ្វើឌីជីថូបនីយកម្ម ក្នុងរដ្ឋបាល សាធារណៈផងដែរ។

ក្រោយពីត្រូវបាន ដាក់ឱ្យដំណើរការជាផ្លូវការ លើផ្ទៃប្រទេសរួចមក ទម្រង់បែបបទថ្មីនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការស្នើសុំឯកសារអត- នុកូលដ្ឋាន និងធ្វើឱ្យពួកគាត់មានឯកសារគ្រប់ៗគ្នា ស្របតាមគោលបំណង នៃច្បាប់ថ្មី ដែលបានបញ្ញត្តថា «ការចុះបញ្ជីអត្រានុកូលដ្ឋានគឺធានាឱ្យមនុស្ស គ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់, ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ និងជាមូលដ្ឋានសម្រាប់រៀបចំផែនការ អភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម»៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


