ព័ត៌មានជាតិ
លោក កើត រិទ្ធ ស្នើឲ្យរៀបចំចៅក្រមទទួលបន្ទុកដោះស្រាយសំណុំរឿង ពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន
សំណុំរឿងពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន មានប្រមាណជា ៦,០០០ នៅសាលាជម្រះក្ដីទូទាំងប្រទេស ដែលនឹង ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុប។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងយុត្តិធម៌ នឹងស្នើសុំឲ្យរៀបចំចៅក្រមទទួលបន្ទុកលើការងារនេះ តែម្ដង។ នេះបើតាមការឲ្យដឹងពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ចំនួន ២ ដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌នៅកម្ពុជា កាលពីល្ងាចថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤។ យុទ្ធនាការទាំង ២នោះ រួមមាន៖ ១. យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ២. យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ដល់ពេលនេះ សំណុំរឿងនៅតុលាការ ពាក់ព័ន្ធនឹងបញ្ហាអត្រានុកូលដ្ឋាន មានប្រមាណជា ៦,០០០សំណុំរឿង ស្មើនឹង ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុប នៅតុលាការទូទាំងប្រទេស។
បើតាមលោករដ្ឋមន្ត្រី ចំនួនពាក្យបណ្ដឹងអំពីបញ្ហាអត្រានុកូលដ្ឋាននេះ គឺមានចំនួនច្រើនដែលប្រជាពលរដ្ឋប្ដឹង ដោយសារបញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ដែលតាមច្បាប់ត្រូវដោះស្រាយនៅតុលាការ។
«ខ្ញុំសូមយករឿងនេះ ធ្វើការងារជាមួយតុលាការ យកការទទួលខុសត្រូវមួយ និងស្នើសុំឲ្យចៅក្រមនៅទូទាំងប្រទេស សាលាជម្រះក្ដីទូទាំងប្រទេស រៀបចំឲ្យមានចៅក្រមដែលទទួលបន្ទុកលើការងារនេះ ហើយស្នើសុំក្នុងការអនុវត្តនេះ គឺមានតែ ២គត់ លឿន ហើយនិងត្រឹមត្រូវ»។ នេះជាការគូសបញ្ជាក់បន្ថែមពីលោក កើត រិទ្ធ។
លោកឧបនាយករដ្ឋមន្ត្រី លើកឡើងដែរថា អត្រានុកូលដ្ឋាន គឺជាឯកសារដ៏សំខាន់មួយ ដែលប្រជាពលរដ្ឋត្រូវការប្រើប្រាស់ក្នុងពេលណាមួយ។ តែនៅពេលមានបញ្ហាខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ប្រជាពលរដ្ឋត្រូវប្ដឹងទៅតុលាការ ហើយនៅពេលតុលាការប្រើរយៈពេលយូរ ក្នុងការដោះស្រាយពាក្យនោះ នឹងលេចឡើងនូវរឿងរ៉ាវផ្សេងៗ មិនខានឡើយ។
ត្រង់ចំណុចនេះ លោក កើត រិទ្ធ បានសង្កត់ធ្ងន់ថា «ឥឡូវអត់ទេ ហើយសូមបញ្ជាក់ថា តាមរយៈនេះក៏សូមប្រកាសតែម្ដង រឿងទាក់ទងបញ្ហាអត្រានុកូលដ្ឋាន បើមានបញ្ហាមិនប្រក្រតីប្ដឹងមក ជាមួយនឹងខាងលេខាធិការដ្ឋាន គ្រប់រឿងទាំងអស់ ទុករឿងឲ្យយឺត ឬក៏មានករណីដែលថា ទាមទារផលប្រយោជន៍ផ្សេងៗ សូមប្ដឹងមកលេខាធិការដ្ឋាន»។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា លោក នឹងជួបជាមួយមន្ត្រីតុលាការនៅទូទាំងប្រទេស លើបញ្ហាសំណុំរឿង ស្ដីពី បញ្ហាអត្រានុកូលដ្ឋាននេះ ហើយកំពុងមានចំនួនច្រើន នៅតាមសាលាជម្រះក្ដីទូទាំងប្រទេស ពោលគឺមានរហូតដល់ ២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីសរុប៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


