ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរកំពុងពេញនិយមនៅទីផ្សារជប៉ុន
អ្នកនាំពាក្យក្រសួងកសិកម្ម លោកជំទាវ អ៊ឹម រចនា បានលើកឡើងថា ផលិតផលគ្រាប់ស្វាយចន្ទីខ្មែរកំពុងទទួលបានការនិយមចូលចិត្តពីសំណាក់ប្រជាជនជប៉ុន។

តាមរយៈបណ្តាញសង្គមផ្លូវការលោកជំទាវ បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនកំពុងសិក្សា និងឈានទៅបើករោងចក្រកែច្នៃស្វាយចន្ទីនេះបន្ថែមទៀត នៅចុងឆ្នាំ២០២៣។ រោងចក្រថ្មីនេះ មានកម្លាំងស្រូបទាញ និងកែច្នៃស្វាយចន្ទីស្រស់បានរហូតដល់ទៅ ១ ៥០០តោន នៅក្នុងមួយឆ្នាំ។

ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំងក្នុងការដាំដំណាំប្រភេទដើម ស្វាយចន្ទី។ ដំណាំស្វាយចន្ទីគឺជាដំណាំផ្ដល់អត្ថប្រយោជន៍ច្រើន។ ដំណាំនេះ ងាយស្រួលដាំដុះ តាមលក្ខណៈធម្មតា។ គេអាចធ្វើការដាំដុះពីដើមរដូវដល់ចុងរដូវប្រាំង ដោយមិនបាច់ស្រោចទឹកក៏វាអាចរស់បានដែរ ម្យ៉ាងទៀតគុណសម្បត្តិដ៏ល្អប្រសើរនោះក៏អាចដាំលើដីគ្រប់ប្រភេទ លើកលែងតែដីលិចទឹកតែប៉ុណ្ណោះ។
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបប្រមាណ ៧០ម៉ឺនហិកតា។ ស្របពេលមានបញ្ហាការប្រែប្រួលអាកាសធាតុ សមាគមស្វាយចន្ទីកម្ពុជា បានទម្លាក់ការព្យាករណ៍ទិន្នផលស្វាយចន្ទីនៅឆ្នាំ ២០២៣នេះ ដោយមកនៅត្រឹមចន្លោះពី ៥០ម៉ឺនតោន ទៅ ៧០ម៉ឺនតោនប៉ុណ្ណោះ ខណៈកាលពីចុងឆ្នាំ ២០២២កន្លងទៅ សមាគមនេះ បានរំពឹងថា កម្ពុជាអាចផលិតគ្រាប់ឆៅចន្លោះពី ៨០ម៉ឺនតោន ទៅ១លានតោន នៅពេញមួយឆ្នាំ២០២៣នេះ។

ប្រទេសដែលទទួលទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមាន ប្រទេសវៀតណាម ថៃ ជប៉ុន រុស្សី ចិន ហុងកុង បារាំង កូរ៉េ តួគី និង បង់ក្លាដេស ជាដើម។
រយៈពេល ៨ខែឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណជាង ៦៣ម៉ឺន ៤ពាន់តោន ក្នុងនោះបាននាំចេញទៅវៀតណាមប្រមាណជាង ៦០ម៉ឺន ៧ពាន់តោន ដោយគិតជាទឹកប្រាក់មានប្រមាណ ៨២០លានដុល្លារ ថយចុះជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។
គ្រាប់ស្វាយចន្ទី ជាប្រភេទអាហារដែលសំបូរទៅដោយជាតិដែក ដែលជាសារធាតុចាំបាច់ សម្រាប់តម្រូវការជួយលើកកម្ពស់សុខភាពមនុស្ស ដែលមានបញ្ហាស្លេកស្លាំង ឬខ្វះឈាមក្រហម ហើយវាក៏ជាប្រភេទអាហារល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារតែវាអាចជួយកម្រិតជាតិស្ករនៅក្នុងឈាម ហើយត្រូវបានគេជឿថា ជាអាហារដែលមានផ្ទុកសារធាតុផូស្វ័រ និងសារធាតុ ដែលអាចជួយលើកកម្ពស់កម្លាំងមនុស្ស ជួយការពារការរលាក ជួយលើកកម្ពស់ភាពស៊ាំនឹងជំងឺគ្រុនផ្តាសាយផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


