Connect with us

ព័ត៌មានជាតិ

សេវាកម្ម Escrow របស់ធនាគារ ABA បង្កើនទំនុកចិត្តសម្រាប់ធុរកិច្ច​នៅប្រទេសកម្ពុជា

បានផុស

នៅ

ក្នុង​ដំណើរ​កសាង​ទំនុក​ចិត្ត​កាន់តែ​ប្រសើរ ជូន​ប្រជាពលរដ្ឋ​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​ដែលមាន​ទំហំ​ទឹកប្រាក់​ច្រើន នៅក្នុង​សេដ្ឋកិច្ច​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ធនាគារ ABA ដែល​ត្រូវបាន​កត់សម្គាល់ថា ជា​ធនាគារ​ពាណិជ្ជ​ធំ​បំផុត​ប្រចាំ​ប្រទេស ផ្អែកលើ​របាយការណ៍​ត្រួត​ពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ 2021 និង​ឆ្នាំ 2022 បានប្រកាសថា ខ្លួន​បានទទួល​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ករ​បរធន​បាល ពី​និយ័តករ​បរធន​បាល​កិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាប័ណ្ណ​នេះ​អនុញ្ញាត​ឲ្យ​ធនាគារ​ផ្តល់ជូន​នូវ​សេវាកម្ម escrow នាំមុខគេ​នៅលើ​ទីផ្សារ ដោយ​បន្ថែម​សុវត្ថិភាព និង​តម្លាភាព​ដល់​ប្រតិបត្តិការ​ច្រើន​ប្រភេទ ដូចជា ការទិញ​-​លក់​អចលនទ្រព្យ ការជួញដូរ​ភាគហ៊ុន និង​ពាណិជ្ជកម្ម​ផ្សេងទៀត ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សេវាកម្ម escrow មាន​អាជ្ញាប័ណ្ណ ដែល​បម្រើ​ជូន​ដោយ​ធនាគារ ABA បង្ហាញ​ពី​វឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់​លើ​ការអនុវត្ត​កន្លងទៅ ដែល​ប្រើប្រាស់​គណនី​មិន​ស្ថិតក្នុង​ក្របខ័ណ្ឌ​បទប្បញ្ញត្តិ​ជាក់លាក់ ហើយ​ជារឿយៗ​តែងតែមាន​កង្វះខាត​ផ្នែក​សុវត្ថិភាព និង​រចនា​សម្ពន្ធ​ផ្លូវការ។

សេវាកម្ម​នេះ ពិត​ជា​មាន​សារៈសំខាន់ ពិសេស​សម្រាប់​ភាគី​អន្តរជាតិ​ដែល​មិនសូវ​យល់ច្បាស់​អំពី​ទិដ្ឋភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ នៅពេល​សេវាកម្ម​នេះ ផ្ដល់ជូន​ដោយ​ស្ថាប័ន​ដ៏​រឹងមាំ និង​ល្បីឈ្មោះ​ដូច ABA ប្រសិទ្ធភាព​នៃ​សេវាកម្ម​ក៏​កាន់តែ​ប្រសើរ​ផងដែរ។

ក្នុងនាម​ជា​ធនាគារ​ពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា ដែលមាន​ការទទួលស្គាល់​ជា​ផ្លូវការ​ពី និយ័ត​ករបរ​ធន​បាល​កិច្ច សេវា escrow របស់​ធនាគារ ABA ផ្ដល់នូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ និង​តម្លាភាព ដែល​អាច​បង្ការ​ពី​បញ្ហា និង​ហានិភ័យ​ប្រតិបត្តិការ​ផ្សេងៗ។

សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​

​ខណៈ​ទីផ្សារ​កម្ពុជា​ពង្រីក និង​ធ្វើ​ពិពិធ​កម្ម តម្រូវការ​សម្រាប់​យន្តការ​ហិរញ្ញវត្ថុ​ដែលមាន​សុវត្ថិភាព និង​ផ្លូវការ ដូចជា​សេវាកម្ម escrow កាន់​តែមាន​សារៈសំខាន់​។ ABA Escrow រក្សាទុក​ទឹកប្រាក់​ទូទាត់​របស់​អ្នកទិញ​នៅក្នុង​គណនី​ធនាគារ​ពិសេស​មួយ រហូតដល់​ភាគី​ទាំងពីរ​បំពេញតម្រូវការ​ឲ្យ​គ្នា​ទៅវិញទៅមក​តាម​ការ​ព្រមព្រៀង។

នៅពេល​ភាគី​ទាំងពីរ​បញ្ជាក់ថា លក្ខខណ្ឌ​នៃ​ប្រតិបត្តិការ​ត្រូវបាន​បំពេញ​ចប់សព្វគ្រប់ នោះ​ប្រាក់​ទូទាត់​នឹង​បញ្ចេញ​ពី​គណនី escrow ទៅ​ឲ្យ​អ្នកលក់​។ ក្នុង​ការរៀប​ចំនេះ សេវាកម្ម escrow ដើរតួ​ជាទី​តាំង​មាន​សុវត្ថិភាព​មួយ សម្រាប់​រក្សាទុក​ប្រាក់​របស់​អ្នកទិញ ហើយ​បញ្ចេញ​ប្រាក់​នោះ ទាល់តែ​ប្លង់​រឹង​ត្រូវបាន​ផ្ទេរ ឬ​កាតព្វកិច្ច​ជាក់លាក់​ផ្សេងទៀត ត្រូវបាន​បំពេញ​ដោយ​ជោគជ័យ​ពី​ភាគី​អ្នកលក់​។ ការណ៍​នេះ បង្កើន​ស្រទាប់​សុវត្ថិភាព​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម ដោយ​ធានា​នូវ​ដំណើរការ​ប្រតិបត្តិការ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌ ជូន​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

សម្រាប់​ប្រតិបត្តិការ​ដូចជា ការវិនិយោគ​លើ​អចលនទ្រព្យ និង​/​ឬ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម គណនី escrow ក៏​ដើរតួ​ជា​យន្តការ​សុវត្ថិភាព​ផងដែរ​។ គណនី​នេះ រក្សាទុក​ទឹកប្រាក់​របស់​អ្នកទិញ រហូតដល់​អ្នកលក់​បំ​ពេញ​លក្ខខណ្ឌ​ចាំបាច់​រួចរាល់ ដូចជា​ការផ្ទេរ​ប្លង់រឹង ឬ​កិច្ចសន្យា​ផ្សេងៗ​ដែល​បាន​ព្រមព្រៀង​។ ការណ៍​នេះ អាច​កាត់បន្ថយ​ហានិភ័យ និង​ធានាថា ប្រតិបត្តិ​ការបញ្ចប់​តាម​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀង​។

ក្រៅពីនេះ ការប្រើប្រាស់​សេវាកម្ម escrow របស់​ធនាគារ ABA អាចជួយ​សម្រួល​យ៉ាងសំខាន់​ដល់​ដំណើរ​ការលក់​ភាគហ៊ុន​ផងដែរ​។ អ្នកលក់ ដាក់​ឯកសារ​ភាគហ៊ុន​ក្រុមហ៊ុន​ទៅក្នុង​គណនី escrow ខណៈ​អ្នកទិញ​ដាក់​ទឹកប្រាក់ ដែល​បាន​ព្រមព្រៀង​ទៅក្នុង​គណនី​នោះ​ដូចគ្នា​។ ទឹកប្រាក់ និង​ភាគហ៊ុន ត្រូវបាន​ផ្លាស់ប្តូរ​ទៅមក​រវាង​អ្នកលក់ និង​អ្នកទិញ លុះត្រាតែ​ភាគី​ទាំង​ពីរបាន​បំពេញ​កាតព្វកិច្ច​តាម​កិច្ចសន្យា ដូចដែល​បានបញ្ជាក់​ដោយ​ភ្នាក់ងារ escrow​។ ការណ៍​នេះ ការពារ​ប្រតិបត្តិការ​, កាត់បន្ថយ​ហានិភ័យ និង​ផ្តល់នូវ​សុវត្ថិភាព​ផ្លូវចិត្ត​ជូន​ភាគី​ពាក់ព័ន្ធ​។​

កម្ពុជា មាន​សេដ្ឋកិច្ច​រីកចម្រើន និង​សារព័ន្ធ​

​សេវាកម្ម​ដែល​បាន​ពង្រីក​នេះ ក៏​ពង្រឹង​ជំហរ​ដ៏​លេចធ្លោ​បន្ថែម​របស់​ធនាគារ ABA នៅក្នុង​ទិដ្ឋភាព​សេវា​ធនាគារ​នៅ​កម្ពុជា​ផងដែរ​។

យោងតាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ 2021 និង 2022 របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ថា ស្ថាប័ន​នេះ ជា​ធនាគារ​នាំមុខគេ ផ្អែកលើ​ទ្រព្យសកម្ម​សរុប ប្រាក់កម្ចី​ដុល ប្រាក់​បញ្ញើ​របស់​អតិថិជន និង​ប្រាក់ចំណេញ​។ ការផ្តល់​សេវាកម្ម escrow ពង្រីក​ផលប​ត្រ​ផលិតផល​ហិរញ្ញវត្ថុ​របស់​ធនាគារ និង​បំពេញតម្រូវការ​ដ៏​សម្បូរបែប​ជូន​អតិថិជន​របស់ខ្លួន​ដែល​កំពុង​បន្ដ​កើនឡើង​។​

​ការដាក់​ដំណើរការ​សេវា​កម្មនេះ ណែនាំ​ចំពេល​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា ដោយសារ​សេដ្ឋកិច្ច​របស់​ប្រទេស​មិន​ត្រឹមតែ​រីកចម្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​កាន់តែ​ស្មុគស្មាញ​ជាមួយនឹង​ការកើនឡើង​នៃ​បទ​ប្បញ្ញត្តិ​អ្នកប្រើប្រាស់ និង​បទដ្ឋាន​អាជីវកម្ម​។​

​យន្តការ​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព និង​ផ្លូវការ​មាន​សារៈសំខាន់​កាន់តែខ្លាំង​ឡើង​នៅក្នុង​ទិដ្ឋភាព​ធុរកិច្ច ដែល​ភាគី​ចូលរួម​ទាំង​រូបវន្ដបុគ្គល ទាំង​ស្ថាប័ន ត្រូវការ​ការធានា និង​ទំនុក​ក​ចិត្ត​។ សេវាកម្ម Escrow ផ្តល់នូវ​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​មួយ​សម្រាប់​បញ្ហា​នេះ ដោយ​បង្កើន​គុណភាព និង​សុវត្ថិភាព​ទាំងមូល​នៃ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម