ព័ត៌មានជាតិ
រដ្ឋាភិបាលគ្រោងផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់អ្នកក្នុងបន្ទុកសមាជិក ប ស ស
រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដល់អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.ចំពោះកម្មករនិយោជិតតាមរយៈភាគទានស្ម័គ្រចិត្តដើម្បីជួយកាត់បន្ថយការចំណាយទៅលើសេវាថែទាំសុខភាពនៅក្នុងគ្រួសារ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៦តុលានេះថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ គ្រោងនឹងផ្តល់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមគោលការណ៍ស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំពោះកម្មករនិយោជិតតាមរយៈភាគទានស្ម័គ្រចិត្តចំនួន១៥, ៦០០រៀល ដែលអាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ
ដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយ និងបង្កើនការសន្សំដល់កម្មករនិយោជិត។

លោក កត្តា អ៊ន បានបន្តថា «បើមិនមានការប្រែប្រួលទេ ការងារនេះគឺនឹងចាប់ផ្តើមអនុវត្តនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ យើងនឹងផ្តល់ជូនទាំងវិស័យរដ្ឋ និងឯកជន ដល់ក្រុមគ្រួសារសមាជិក ប ស ស ដែលជាប្តី ប្រពន្ធ និង កូន តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាស ក្នុងវិស័យវាយនភណ្ឌកាត់ដេរផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ១.៣៣២ និងមានកម្មករនិយោជិតសរុបប្រមាណ៨៤ម៉ឺននាក់ ដោយទទួលបានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណជិត ៣ពាន់លានដុល្លារ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


