ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ការរៀបចំបច្ចុប្បន្នភាពច្បាប់ទាក់ទងនឹងវិស័យព័ត៌មាន គឺដើម្បីឲ្យស្របទៅនឹងការវិវត្តជាក់ស្តែងនៃវិស័យនេះ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការរៀបចំបច្ចុប្បន្នភាពច្បាប់ និងបទដ្ឋានគតិយុត្តិទាក់ទងនឹងវិស័យសារព័ត៌មាន គឺដើម្បីឲ្យស្របទៅនឹងការវិវត្តជាក់ស្តែងនៃវិស័យនេះ។

កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣កន្លងទៅនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំក្រុមការងារនីតិកម្ម នៃក្រសួងព័ត៌មានជួបប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកបណ្ឌិត ស៊ា ម៉ៅ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យ និងស្នើសុំយោបល់លើលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងវិស័យព័ត៌មានមួយចំនួន។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ជំនួបពិភាក្សានេះ គឺដើម្បីពិនិត្យ និងស្នើសុំយោបល់លើលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ ស្តីពី របបសារព័ត៌មាន, ការធ្វើវិសោធនកម្មលើអនុក្រឹត្យ ស្តីពី ការរៀបចំ និងការប្រព្រឹត្ត នៃក្រសួងព័ត៌មាន និងការរៀបចំប្រតិបត្តិស្តង់ដាវិជ្ជាជីវៈក្រមសីលធម៌របស់អ្នកសារព័ត៌មាន។
លោក ទេព អស្នារិទ្ធ បានឲ្យដឹងទៀតថា «ភាពចាំបាច់នៃការរៀបចំបច្ចុប្បន្នភាពច្បាប់ បទដ្ឋានគតិយុត្តិទាក់ទងនឹងវិស័យសារព័ត៌មានត្រូវធ្វើឡើង ដើម្បីឲ្យស្របទៅនឹងការវិវត្តជាក់ស្តែងនៃវិស័យនេះ ព្រោះក្នុងរយៈពេល ២៩ឆ្នាំកន្លងទៅនេះ វិស័យសារព័ត៌មានទាំងនៅកម្ពុជា និងនៅលើពិភពលោក មានការវិវឌ្ឍយ៉ាងខ្លាំង ហើយនៅក្នុងប្រទេសកម្ពុជាយើង សេរីភាពក្នុងការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវបានទទួលស្គាល់ថា មានការរីកចម្រើន»។
ដោយឡែក កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣កន្លងទៅនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក គី តិច ទេសរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំ និងគ្រប់គ្រងក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ក៏បានអញ្ជើ្ជញជាអធិបតីកិច្ចប្រជុំពិនិត្យពិភាក្សាការងារ និងធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងព័ត៌មាន និងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឲ្យដឹងដែរថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើអនុស្សរណៈ នៃការយោគយល់រវាងក្រសួងព័ត៌មាន និងក្រុមមេធាវីរបស់រាជរដ្ឋាភិបាល លើកិច្ចការពារផ្លូវច្បាប់ដល់អ្នកសារព័ត៌មាន។
នៅកិច្ចប្រជុំបានបញ្ជាក់ពីជំហរ ក្នុងការពង្រឹងកិច្ចសហការណ៍ដែលមានស្រាប់ ហើយត្រៀមរៀបចំនូវអនុស្សរណៈរួមគ្នាឲ្យស្របនឹងនីតិវិធី សម្រាប់ផ្តល់ការគាំពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីលើកកម្ពស់ការបំពេញការងារវិជ្ជាជីវៈ របស់របស់អ្នកសារព័ត៌មានឲ្យបានកាន់តែល្អ និងប្រកបដោយគុណភាព៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


