ព័ត៌មានជាតិ
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
យោងតាមមន្រ្តីអាកាសចរស៊ីវិលបានឲ្យដឹងថា បច្ចុប្បន្ននេះមានប្រទេសចំនួន ១០ ដែលមានជើងហោះហើរត្រង់មកប្រទេសកម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជាបានគូសបញ្ជាក់ថា នៅប្រទេសអាស៊ានទាំង ១០ អត់តែប្រទេសប្រ៊ុយណេ និងមីយ៉ាន់ម៉ា ដែលមិនទាន់មានជើងហោះហើរត្រង់មកប្រទេសកម្ពុជា។ ប្រទេសទាំង ៨ នៅអាស៊ានដែលមានភ្ជាប់ជើងហោះហើរមកប្រទេសកម្ពុជាមាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និងវៀតណាម។

លោក ស៊ីន ចាន់សិរីវុត្ថា បានបន្តទៀតថា នៅតំបន់មជ្ឈិមបូព៌ាមានប្រទេសកាតា ដែលទើបតែតភ្ជាប់ជើងហោះហើរឡើងវិញ។ ចំណែកនៅតំបន់អាស៊ីក៏មានប្រទេសមួយចំនួនមានជើងហោះហើរមកប្រទេសកម្ពុជាមាន ចិន និងកូរ៉េខាងត្បូង។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣២ ក្រុមហ៊ុន កំពុងប្រតិបត្តិការដឹកអ្នកដំណើរតាមផ្លូវអាកាសមកប្រទេសកម្ពុជា។

ដោយឡែកជុំវិញសំនួរមូលហេតុអ្វីដែលកម្ពុជាមិនទាន់មានជើងហោះហើរត្រង់មកពីប្រទេសនៅតំបន់អឺរ៉ុប បើតាមមន្រ្តីអាកាសចរស៊ីវិលរូបនេះបញ្ជាក់ថា មកពីកត្តាទីផ្សារ។ លោកថា តម្រូវការជារឿងសំខាន់ ដោយយន្តហោះមួយមិនអាចដឹកជញ្ជូនទទេដោយគ្មានអ្នកដំណើរនោះដែរ។
បើតាមលោក ស៊ីន ចាន់សិរីវុត្ថា កន្លងទៅមានក្រុមហ៊ុនអាកាសចរណ៍របស់បារាំង Air France ធ្លាប់សាកល្បងហោះហើរមកប្រទេសកម្ពុជា ប៉ុន្តែមិនទទួលបានជោគជ័យក៏បានបិទទៅវិញ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


