Connect with us

ព័ត៌មានជាតិ

ខេត្ត ៤ ត្រៀមរៀបចំពិធីបុណ្យអុំទូក ប៉ុន្មានថ្ងៃខាងមុខនេះ

បានផុស

នៅ

ឆ្នាំ២០២៣នេះ អាចចាត់ទុកថាជាឆ្នាំដ៏ឱឡារិកបំផុត ដោយនៅតាមបណ្តារាជធានី-ខេត្ត បានរៀបចំកម្មវិធី ដើម្បី​ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងខិតជិតមកដល់ ឆាប់ៗខាងមុខនេះ។ ក្នុងចំណោមនោះ មានខេត្តខ្លះ ក៏ទើបតែបានបញ្ចប់កម្មវិធីអបអរព្រះរាជពិធីបុណ្យអុំទូក ប្រចាំខេត្តរបស់ខ្លួន ខណៈខេត្តមួយចំនួនទៀត នៅត្រៀមសម្រាប់ពិធីបុណ្យជាតិនេះនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះ ជាបណ្តាខេត្តខ្លះដែលត្រៀមរៀបចំពិធីបុណ្យអុំទូក ចាប់ពីចុងសប្តាហ៍នេះ ដល់ចុងខែវិច្ឆិកា។
១. ខេត្តកំពត
រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណី រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ តាមបណ្តោយព្រែកកំពង់បាយ (មុខសាលាខេត្តចាស់)។

២. ខេត្តស្ទឹងត្រែង
រដ្ឋបាលខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកង រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ វិច្ឆិកា ឆ្នាំ២០២៣ ដែលកម្មវិធីប្រណាំងទូក នឹងធ្វើនៅលើខ្សែទឹកនៃទន្លេសេកុង ទីរួមខេត្តក្រុងស្ទឹងត្រែង។

៣. ខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំពិធីប្រណាំងទូក“ង” រយៈពេល ០៤ថ្ងៃ គឺថ្ងៃទី១៨-១៩វិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត រួមមានទាំងការសម្តែងសិល្បៈ ទស្សីយភាពផ្សេងៗ​ និងការបាញ់កាំជ្រួចនាពេលរាត្រីផងដែរ។

៤. ខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីប្រណាំងទូក“ង” រយៈពេល ០២ថ្ងៃ គឺថ្ងៃទី២៦-២៧ វិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយដងស្ទឹងសៀមរាប ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ដល់ស្ពានថ្មវត្តព្រះរាជបូព៌ ដោយកម្មវិធីឆ្នាំនេះ រួមមាន ការជិះទូកកម្សាន្ត ផ្សារទឹក ការតាំងពីព័រណ៍ផលិតផលផ្សេងៗ ព្រមទាំងមានការប្រគុំតន្ត្រី សិល្បៈបុរាណសម័យ និងការប្រកួតប្រដាល់ “គុនខ្មែរ” ដែលនឹងប្រព្រឹត្តិធ្វើឡើង អំឡុងពេលជាមួយនឹងរាជធានីភ្នំពេញដែរ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ដោយឡែក ខេត្តឧត្តរមានជ័យ កំពុងចាប់ផ្តើមកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកហើយនៅថ្ងៃនេះ ដែលមានរយៈពេល ៦ថ្ងៃ ពោលចាប់ពីថ្ងៃទី០៧-១២ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានការតាំងពិពណ៌ផលិតផលជាច្រើនស្តង់ នៅទីតាំងបឹងស្នោ សួនច្បារខេត្តឧត្តរមានជ័យ​។

កម្មវិធីនៅខេត្តឧត្តរមានជ័យ

ចំណែកឯខេត្តមួយចំនួនទៀត បានរៀបចំកម្មវិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រួចរាល់ហើយ និងទទួលបានភ្ញៀវទេសចរគួរឱ្យកត់សម្គាល់។

១. ខេត្តពោធិ៍សាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្ធកម្មវិធីបុណ្យ កាលពីថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២៣​ និងបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ប្រមាណជាង ២៤ម៉ឺននាក់ ទៅទស្សនាកម្សាន្ត។

២. ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក“ង” ដណ្តើមយកជ័យលាភីថ្នាក់ខេត្ត ដើម្បីត្រៀមចូលរួមការប្រណាំងទូក ថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខ ហើយព្រឹត្តិការណ៍នេះ ក៏ទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងទេសចរប្រមាណ ១៨ម៉ឺននាក់ មកទស្សនាកម្សាន្ត។

៣. ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបុណ្យអុំទូក នៅក្រុងតាខ្មៅ អមជាមួយការតាំងពិព័រណ៍ផលិតផល ការប្រគំតន្ត្រីសម័យ-បុរាណ និងកម្មវិធីកម្សាន្តផងដែរ ដោយទាក់ទាញបងប្អូនប្រជាពលរដ្ឋ និងទេសចរប្រមាណ ៧,៣ ម៉ឺននាក់ ។

៤. ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីបុណ្យ ចេញព្រះវស្សា និងពិធីប្រណាំងទូក”ង” បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍ផលិតផល។ មានប្រជាពលរដ្ឋ និងទេសចរជាតិ ចូលរួមទស្សនាកម្សាន្តជាង ៥០ម៉ឺននាក់ ក្នុងនោះមានទេសចរបរទេសប្រមាណ ៣៨៩នាក់។

៥. ខេត្តបាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប រយៈពេល២ថ្ងៃនេះ កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ដោយព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ទាក់ទាញទេសចរ បានប្រមាណ ១,០៩ លាននាក់ ។

ការរៀបចំដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្តនេះ ក៏ធ្វើឡើងក្នុងបំណង លើកស្ទួយវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ក៏ដូចជាការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋាននានា ឱ្យកាន់តែច្រើនកុះករផងដែរ។

គួរបញ្ជាក់ថា កម្ពុជាបានខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ជាច្រើនឆ្នាំមកហើយ ដោយសារបញ្ហាទឹកជំនន់ វិបត្តិកូវីដ-១៩ និងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម