ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការជួលជុលផ្លូវដាច់នៅតំបន់អង្គរវត្ត
អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការជួសជុលអតីតផ្លូវកូម៉ៃ នៅក្នុងតំបន់អង្គរ បន្ទាប់ពីកំណាត់ផ្លូវមួយនេះ ត្រូវបានទឹកហូរច្រោះនៅចំណុចលូទឹក បណ្តាលឲ្យបាក់ដាច់អស់ប្រមាណជាង ៣ម៉ែត្រ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ លើវិថីព្រះនរោត្តម សីហមុនី អតីតផ្លូវកូម៉ៃ ស្ថិតនៅខាងត្បូងកសិន្ធុទឹកអង្គរ ក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

បន្ទាប់ពីមានហេតុការណ៍នេះ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរពាក់ព័ន្ធ បានធ្វើការអន្តរាគមន៍បាំងមុខទឹកភ្លាមៗ និងធ្វើការជួសជុលជាបន្ទាន់ផងដែរ។ លោក ឡាយ ប៉ូទី អនុប្រធាននាយកដ្ឋានទឹក និងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះថា ផ្លូវមួយខ្សែនេះ មានអាយុកាលច្រើនឆ្នាំមកហើយ ។ ផ្លូវនេះបានសាងសង់ឡើងតាំងពីជំនាន់លោកកូម៉ៃ ជាជនជាតិបារាំង ដែលបានសាងសង់ឡើងនៅក្នុងទីកន្លែងរក្សាទឹក។ លោកបន្តថា ការពិតទៅផ្លូវ និងលូនេះ អាជ្ញាធរជាតិអប្សរា មានគម្រោងជួសជុលរួចហើយ ប៉ុន្តែដោយសារការចរាចរណ៍មមាញឹក និងកត្តាអាយុកាលផងនោះបានធ្វើឲ្យមានបញ្ហាកើតឡើងមុនការជួសជុល។

ពាក់ព័ន្ធករណីនេះដែរមន្ត្រីមូលដ្ឋាននៃក្រុងសៀមរាប បញ្ជាក់ថា ទោះបីជាដាច់ផ្លូវមួយខ្សែនេះយ៉ាងណាក៏ដោយ មិនរំខានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនោះទេ ដោយសារនៅក្នុងតំបន់អង្គរមានផ្លូវជាច្រើនខ្សែសំរាប់ធ្វើដំណើរ៕
ដោយ៖ជុន កុសល


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


